ក្រុមបាល់បោះអាមេរិក និងបារាំងត្រូវប៉ះគ្នាដណ្ដើមមេដាយមាសអូឡាំពិក
ក្រុមបាល់បោះសហរដ្ឋអាមេរិកនឹងជួបប្រកួតដណ្ដើមមេដាយមាសអូឡាំពិកតទល់ក្រុមជម្រើសជាតិបារាំង នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា។
អាមេរិកដែលជាក្រុមការពារមេដាយមាស និងជាម្ចាស់មេដាយមាសអូឡាំពិកដល់ទៅ១៥ដងនោះ បានទម្លាក់អូស្ត្រាលី ដោយពិន្ទុ៩៧ទល់នឹង៧៨ ខណៈបារាំងទម្លាក់ស្លូវេនី ៩០ទល់នឹង៨៩ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា។
សម្រាប់ការប្រកួតដណ្ដើមមេដាយសំរឹទ្ធរវាងក្រុមស្លូវេនី និងអូស្ត្រាលី ក៏នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ដូចគ្នា៕