
ព្រំ សំណាង៖ ខ្ញុំវ៉ៃដៃគូសន្លប់លឿន ព្រោះចង់ឲ្យគេយកមកខ្លាំងជាងហ្នឹង !
មួយរយៈនេះអ្នកលេងគុនខ្មែរទម្ងន់ធ្ងន់ ព្រំ សំណាង កំពុងទាក់ចិត្តអ្នកគាំទ្រយ៉ាងខ្លាំងតាមរយៈសមត្ថភាព របស់គេក្នងការផ្តួលដៃគូជាបន្តបន្ទាប់ពោលជិត១០ប្រកួតកន្លងមកនេះអ្នកប្រដាល់ដែលមកប៉ះជាមួយគេព្រំ សំណាង មិនអាចរួចផុតដល់ពេញ៥ទឹកនោះទេ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ព្រំ សំណាង និង យ៉ក់ឡង
ទាក់ទងទៅនឹងសមត្ថភាពកើនឡើងនិងការផ្តួលដៃគូបានលឿនៗដូចនេះកីឡាករដើមកំណើតមកពីខេត្ត កំពង់ស្ពឺបានរៀបរាប់ថា៖ ខ្ញុំធ្វើបានល្អដោយសារប្រឹងហាត់ហើយសម្រកទម្ងន់មកប្រកួតត្រឹម ៧៥ គីឡូ ហើយសម្រាប់ការផ្តួលដៃគូឲ្យសន្លប់ពីព្រោះខ្ញុំមិនចង់អោយអ្នកគាំទ្រថាខ្ញុំវ៉ៃលំៗ មិនល្អមើល ម្យាងទៀតខ្ញុំចង់វ៉ៃដៃគូសន្លប់លឿនដើម្បីអោយអ្នកនាំកីឡាករមកប្រកួតជាមួយខ្ញុំរកដៃគូខ្លាំងៗមកប្រកួតទៀតដើម្បីចង់ ដឹងសមត្ថភាពខ្លួនឯងផង បើយើងវ៉ៃមិនអស់សមត្ថភាពដើម្បីឲ្យពេញ៥ទឹកនោះយើងមិនអាចទៅប៉ះអ្នកខ្លាំងបានទេ ។
សូមបញ្ជាក់ថា ព្រំ សំណាង បានផ្តួលជើងខ្លាំងជាច្រើនក្នុងមួយរយៈចុងក្រោយនេះដោយមិនទាន់ស្គាល់ថាចាញ់នោះទេ ហើយកីឡាករដែលគេវាយឲ្យសន្លប់រួមមាន រុងឆៃ , ភិតសាណាន់ , កង.ក , អ្នកប្រដាល់អ៊ឺរ៉ង់ Kordalivand ,យ៉ាក់ឡង , និងចុងក្រោយផ្តួលកីឡាករថៃ រ៉ាចាស៊ីង ត្រឹមទឹកទី២ ខណៈក្នុងខែកុម្ភៈ រូបគេ នឹងមានវត្តមានប្រកួតជាបន្តទៀតនៅសង្វៀន CBS ៕