
ព្រំ សំណាង ចង់ប្រកួតជាមួយដៃគូខ្លាំងពិតប្រាកដ

ព្រំ សំណាង
អ្នកប្រដាល់គុនខ្មែរទម្ងន់យក្សក្នុងសាលាគុនឆ័ត្រយោង៩១១ ព្រំ សំណាង បានឲ្យដឹងថា ពេលដែលរូបគេមានឈ្មោះប្រកួតនៅលើសង្វៀនណាមួយ សូមសំណូមពរដល់អ្នកដឹកនាំកីឡាករបរទេសមកប្រកួតក្នុងស្រុកខ្មែរ មេត្តាជ្រើសរើសយកកីឡាករឲ្យខ្លាំងៗបន្តិចមក មិនថាអឺរ៉ុបក្តី ថៃក្តី ព្រោះភាគច្រើនអ្នកដែលប្រកួតជាមួយគេកម្រឆ្លងផុតទឹកទី៥ណាស់ បើថាអាចដល់ទឹកទី៥បានគឺរូបគេជាអ្នកប្រោសឲ្យដល់តែប៉ុណ្ណោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ព្រំ សំណាង
សូមបញ្ជាក់ថា ជាង១០ប្រកួតរបស់កីឡាករ ព្រំ សំណាង គឺប្រកួតចាញ់តែម្តងគត់ នៅសង្វៀន CBS ដោយប្រកួតចាញ់កីឡាករថៃ ភិតសាណាន់ ស៊ីតដនឃីង ដោយពិន្ទុ ក្រៅពីនោះគឺចាញ់ដោយសន្លប់៩៩ភាគរយទៅហើយ។ ចំណែកឯនៅចុងសប្តាហ៍នេះ កូនសិស្សរបស់លោកគ្រូ ហង្ស ស៉ឺន ត្រូវមានឈ្មោះប្រកួតក្នុងកម្មវិធីគោជល់នៅល្ងាចថ្ងៃសៅរ៍ទី២៣ ខែមីនា ដោយត្រូវប៉ះកីឡាករជនជាតិ ម៉ារ៉ុក Ouach Nabil។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ព្រំ សំណាង និង Nabil (ម៉ារ៉ុក)
ព្រំ សំណាង ក៏ធ្លាប់និយាយឲ្យដឹងដែរថា មូលហេតុដែលរូបគេចូលចិត្តវ់ៃឲ្យដៃគូសន្លប់លឿននោះ ក៏ព្រោះតែចង់ឲ្យខាងអ្នកដឹកនាំកីឡាករបរទេសមកប្រកួតជាមួយគេយកកីឡាករឲ្យខ្លាំងជាងហ្នឹង។ ហើយកីឡាករដែល ព្រំ សំណាង ចង់ជួបខ្លាំងជាងគេបំផុតនៅពេលនេះគឺកីឡាករខ្សែក្រវ៉ាត់៥គ្រឿងជនជាតិ Cyprus Andronikos Evropidou។ ជាមួយគ្នានេះ ខាងអ្នកដឹកនាំកីឡាករបរទេសក៏ធ្លាប់ប្រាប់ឲ្យដឹងវិញដែរថា តាមពិតគាត់បានទាក់ទង់ទៅកីឡាកររូបនេះហើយ តែដោយសារតម្លៃខ្លួនគេទាមទារថ្លៃពេក ជាហេតុដែលលោកពិបាកយកមកប្រកួតជាមួយ ព្រំ សំណាង បាន។
សូមបញ្ជាក់ថា ក្រៅពីកីឡាករ ព្រំ សំណាង ប្រកួតជាមួយកីឡាករជនជាតិម៉ារ៉ុក Ouach Nabil ក៏មានការប្រកួតគូអន្តរជាតិមិត្តភាព២គូផ្សេងទៀតផងដែរ ក្នុងនោះ កែងឥតស្រមោល វៀត ប៊ុនឌឿន ត្រូវប្រកួតជាមួយ ចៅសងមឿង និង សឿន ឆ្នើម ត្រូវប្រកួតជាមួយ អេកបុរុត៕