ពុទ្ធ ឆាយរិទ្ធី របូតលុយ២លានក្រោយចាញ់ វង្ស វិឆ័យ កម្មវិធីគោជល់
អ្នកប្រដាល់គុនខ្មែរ ពុទ្ធ ឆាយរិទ្ធី បានបរាជ័យក្នុងការវិលមកសង្វៀនវិញលើកដំបូងក្រោយខកខានច្រើនខែ ដោយចាញ់ពិន្ទុកីឡាករ វង្ស វិឆ័យ ក្នុងការប្រកួតដណ្តើមប្រាក់លានពីកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ។
កូនសិស្សរបស់លោក ណន រិទ្ធ បានតស៊ូជាមួយអ្នកប្រដាល់ក្លិបឆ័ត្រយោង វង្ស វិឆ័យ យ៉ាងស្វឹតស្វាញពេញ៥ទឹក ក្នុងនាមជាគូដណ្តើមលុយ២លានរៀល នាល្ងាចថ្ងៃ សៅរ៍ ទី ៣០ តុលា សង្វៀន CNC ។
ក្រោយចប់ការប្រកួតចៅក្រមបានផ្តល់ពិន្ទុអោយ វង្ស វិឆ័យ ឈ្នះដោយឯកច្ឆ័ន្ទលើអ្នកលេងរន្ទះជើងដងទន្លេមេគង្គ ។ ការប្រកួតរវាងអ្នកទាំងអ្នកឈ្នះនឹងទទួលបានលុយ២លានបន្ថែមពីលើតម្លៃខ្លួនពីភេសជ្ជៈប៉ូវកម្លាំងគោជល់ ៕