
McGregor កំពង់អន្ទងអោយត្រឡប់មកសង្វៀនជាថ្មីនៅពេលខាងមុខ
(BC-99)
Bare Knuckle Fighting Championship ដែលជាក្រុមហ៊ុនផ្គូផ្គងគូប្រកួតវាយក្បាច់គុនចម្រុះ MMA ត្រូវបានគេរាយការណ៍ថាបានបង្កើតកិច្ចព្រមព្រៀងដ៏សំខាន់មួយដើម្បីឱ្យ Conor McGregor បានប៉ះគ្នាជាមួយ Paulie Malignaggi ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើយោលទៅតាមការផ្សព្វផ្សាយរបស់ Bare Knuckle FC បានអោយដឹងថាពួកគេបានជម្រុញអោយអតីតជើងឯកលើពីរប្រភេទទម្ងន់ Paulie Malignaggi យល់ព្រមលើកិច្ចព្រមព្រៀងជាជាងការឆ្លើយឆ្លងដាក់គ្នារវាងក្រុមការងាររបស់ពួកគេទាំងពីរ។ ជាពិសេសគេចង់អោយ McGregor ខ្លួនឯងចូលខ្លួនមកប្រកួតជាមួយនិងបុរសដែលមានរហ័សនាមថា Magic Man ម្នាក់នេះ។
លោក Michael Benson អ្នករាយការណ៍ព័ត៌មានកីឡារបស់អង់គ្លេសបានឱ្យដឹងថា BKFC បានធានានូវការដម្កល់ប្រាក់កម្រៃខ្លួននៅលើតុដើម្បីឱ្យ McGregor និង Malignaggi បានប្រកួតគ្នាក្រោមច្បាប់ប្រដាល់ MMA។
ការផ្គូរផ្គងរវាង McGregor និង Malignaggi បានចាប់ផ្តើមនៅក្នុងឆ្នាំ 2017 តែវាមិនអាចកើតឡើងជាការប្រកួតបានឡើយដោយសារតែ Conor នៅពេលនោះបានយល់ព្រមប្រកួតជាមួយ Floyd Mayweather Jr ។ ចាប់តាំងពីពេលនោះមក Malignaggi បានធ្វើយុទ្ធនាការហ្វឹកហាត់យ៉ាងស្វិតស្វាញនិងប្រកាសរកជើងខ្លាំងដើម្បីប្រកួត។
Malignaggi វ័យ 38 ឆ្នាំបានចុះហត្ថលេខាជាមួយ BKFC នៅដើមខែនេះហើយក៏កំពុងសម្លឹងមើលការប្រកួតជាមួយ Artem Lobov ដែលបានដើរចេញពីស្ថាប័ន UFC កាលពីចុងខែមករានេះដែរ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Conor McGregor ពុំទាន់បង្ហាញចំណាប់អារម្មណ៍របស់ខ្លួននៅក្នុងការប្រកួតនេះនៅឡើយទេ តែគេនឹងទទួលបានចម្លើយនៅពេលខាងមុខនេះខណៈដែលមានការព្យាករណ៍រូបគេនឹងអាចឈានជើងមកកាន់សង្វៀនវិញនៅខែកក្កដាខាងមុខនេះ។