ផាន់ គ្រាន់ ប្រកួតម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់នៅ Super Champ
អ្នកប្រដាល់គុនខ្មែរ ផាន់ គ្រាន់ នឹងធ្វើការប្រកួតលក្ខណៈម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់លើប្រភេទទម្ងន់ ៦៦ គីឡូក្រាមក្នុងកម្មវិធី Muay Thai Super Champ Series of Champion ដែលធ្វើឡើងនៅថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០២០ នាទឹកដីប្រទេសថៃ ។ បេក្ខភាពដែលត្រូវប្រកួតរួមមានកីឡាករគុនខ្មែរ ផាន់ គ្រាន់ នៃក្លិបម្កុដរាជសីហ៍ កីឡាករថៃ រិទ្ធីដេត ,កីឡាករ អ៊ីរ៉ង់ Jamal Madani និងកីឡាករស្កុតឡែន Andrew Miller ។ អ្នកទាំងបួននឹងធ្វើការចាប់ឆ្នោតស្វែងរកដៃគូប្រកួត៣ទឹកហើយអ្នកឈ្នះនឹងឡើងទៅជួបឈ្នះដើម្បីដណ្តើមខ្សែក្រវាត់ក្នុងថ្ងៃតែមួយនោះតែម្តង ។ នេះជាលើកទី២សម្រាប់គុនខ្មែរដែលមានឱកាសប្រកួតម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់ក្នុងកម្មវិធីនេះ ខណៈ មុត ខ្លឹមខ្មៅ ទើបប្រកួតរួចកាលពីថ្មីៗនេះដោយទទួលបានត្រឹមជើងឯករង ក្រោយចាញ់កីឡាករថៃ ស្ថាប៊យ ក្នុងវគ្គផ្តាច់ព្រ័ត្រ ។