
តារា Thai Fight របស់វៀតណាមចង់មកប្រកួតនៅកម្ពុជាក្រោយប្អូនប្រុសប្រកួតចាញ់
អ្នកប្រដាល់របស់ប្រទេសវៀតណាម Nguyen Tran Duy Nhat បង្ហើបថាថ្ងៃណាមួយរូបគេនឹងបានប៉ះ ជាមួយកីឡាករគុនខ្មែរ ក្រោយដឹកនាំកូនសិស្សមកប្រកួតនៅកម្ពុជាពីររូបចាញ់ទាំងពីរកាលពីចុង សប្តាហ៍កន្លងទៅនាសង្វៀន ស៊ី អ៊ីន ស៊ី ។

vietnam boxer in Cambodia
កីឡាករវៀតណាមដែលធ្លាប់ឈ្នះតារាង Thai Fight ថៃ-បារាំង Victor Pinto បាននិយាយថា ខ្ញុំឃើញ ប្រជាជនកម្ពុជារាក់ទាក់ខ្លាំង និងចូលចិត្តប្រដាល់ណាស់ដោយមកចូលរួមទស្សនាច្រើន ដូចនេះហើយ សង្ឃឹមថាថ្ងៃខាងមុខខ្ញុំអាចមកប្រកួតនៅទីនេះ ។

Nguyen Tran vs Victor Pinto
Nguyen Tran Duy Nhat ជាអ្នកប្រដាល់ខ្លាំងមួយរូបរបស់វៀតណាមដោយបច្ចុប្បន្នរូបគេកំពុងបង្ហាត់ នៅក្លិបប្រដាល់មួយក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ខណៈកាលពីចុងសប្តាហ៍កន្លងទៅនេះ រូបគេបានដឹកនាំកីឡាករពីររូបមកប្រកួតនៅកម្ពុជាក្នុងនោះមាន ក្វៀងចាន់ទូដូ ដែលជាប្អូនប្រុសបង្កើត របស់គេប្រកួតចាញ់ ថា សារុន ដោយពិន្ទុ ស្របពេលមួយរូបទៀត ជិនកុកទួន ចាញ់ពិន្ទុ កីឡាករគុនខ្មែរ សែម ណាង ( ឡុង សំណាង ) ៕

ថា សារុន ប៉ះ ក្វៀនចាន់ទូដូ

សែម ណាង និង ជិនកុកទួន