ក្រោយចាញ់ រឿង សោភ័ណ្ឌ មិនអស់ចិត្ត ស៊ីងមុន្នី ទៅបញ្ចេញកំហឹងនៅភូមា
អ្នកប្រដាល់គុនថៃ ស៊ីងមុន្នី នឹងត្រូវទៅប្រកួតនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ខែក្រោយនេះ បន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ ដោយមិនអស់ចិត្ត នៅទឹកដីក្នុងខេត្តបាត់ដំបង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា ស៊ីងមុន្នី គឺជាអ្នកប្រដាល់ចាស់វស្សាល្បីឈ្មោះមួយរូបរបស់ប្រទេសថៃ ដោយរូបគេធ្លាប់ឈ្នះខ្សែក្រវ៉ាត់ក្នុងនឹងក្រៅប្រទេសជាច្រើនគ្រឿង ហើយក៏ធ្លាប់ឈ្នះបានខ្សែក្រវ៉ាតដ៏ល្បីប្រចាំកម្មវិធីថៃហ្វៃ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀត អ្នកប្រដាល់ថៃរូបនេះក៏ឧស្សាហ៍ចេញទៅប្រកួតនៅប្រទេសចិន និងបង្ហាត់ជនជាតិចិនឲ្យចេះប្រដាល់ គួបផ្សំរូបគេក៏ចង់មានបំណងបើកក្លឹបប្រដាល់ផ្ទាល់ខ្លួនមួយផងដែរ។
គួររំលឹកថា ស៊ីងមុន្នី ធ្លាប់មកប្រកួតក្នុងទឹកដីកម្ពុជាចំនួនពីរដង ពោលគឺលើកទី១ប្រកួតឈ្នះ វង្សណយ ដោយផ្តួលឲ្យសន្លប់ក្នុងទឹកទី៣ លើកទី២គឺប្រកួតចាញ់ពិន្ទុ រឿង សោភ័ណ្ឌ ដោយមិនអស់ចិត្ត៕