រកឃើញហើយអ្នកជំនួស សែន រ៉ាដេត ប៉ះ រិន ដេវិត
កីឡាករ សែន រ៉ាដេត ត្រូវបានខកខានប្រកួតជាមួយ រិន ដេវិត បន្ទាប់ពីជួបបញ្ហារបួសសរសៃជើងក្នុងអំឡុងការហ្វឹកហាត់ ខណៈការប្រកួតរបស់កីឡាករទាំងពីរគ្រោងនឹងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ១៣ ខែ កុម្ភៈ នេះ នាសង្វៀន ស៊ី អ៊ិន ស៊ី ដណ្តើមប្រាក់លានខារ៉ាប៉ាវ ។
កីឡាករ វ៉ាន់ វឿន របស់ក្លិប ឃ្លាំងមឿងកីឡា ជាបេក្ខភាពដែលត្រូវជំនួស សែន រ៉ាដេត ប៉ះជាមួយម្ចាស់ខ្សែក្រវាត់មាស រិន ដេវិត នៅថ្ងៃ សៅរ៍ ទី ១៣ ខែ កុម្ភៈ នេះ នាសង្វៀន ស៊ី អ៊ិន ស៊ី ដណ្តើមប្រាក់លានខារ៉ាប៉ាវ វេលាម៉ោង ២:៣០ នាទីរសៀល ។
សម្រាប់ការប៉ះគ្នារវាង វ៉ាន់ វឿន និង រិន ដេវិត ក៏មានអ្នកគាំទ្រច្រើនចង់អោយប៉ះគ្នាដែរ ពីព្រោះពួកគេធ្លាប់ជួបគ្នាកន្លងមក វ៉ាន់ វឿន បានផ្តួល រិន ដេវិត ត្រឹមតែទឹកទី១ ប៉ុណ្ណោះ ក្នុងការប្រកួតនៅសង្វៀន ថោន កាលពីខែ មិនា ឆ្នាំ ២០២០ ។ យើងរង់ចាំមើលទាំងអស់គ្នា សម្រាប់ប៉ះគ្នាលើកនេះរវាង វ៉ាន់ វឿន និង រិន ដេវិត តើមានអ្វីប្លែកសម្រាប់សមត្ថភាពរបស់ពួកគេ ។