ប្រទេសថៃកំពុងរកច្រករៀបចំកម្មវិធីប្រដាល់ឡើងវិញ
លោក ស៊ុមឆាត វ៉ាត់ឆារ៉ាវីត នាយកសមាគមកីឡាប្រដាល់អាជីពប្រទេសថៃ បានអោយដឹងកាលពីពេលថ្មីៗនេះថា ប្រទេសថៃកំពុងស្វែងរកច្រកណាមួយដើម្បីដំណើរការកម្មវិធីប្រដាល់ឡើងវិញដោយមានលក្ខខណ្ឌផ្សេងៗ ។
បើតាមការបញ្ជក់របស់លោក ស៊ុមឆាត បានអោយដឹងថាបើសិនដំណើរការកម្មវិធីប្រដាល់ឡើងវិញគឺមានលក្ខខណ្ខមួយចំនួនត្រូវអនុវត្តពោលស្រដៀងទៅនឹងកម្មវិធីប្រដាល់នៅប្រទេសកម្ពុជាដែរ ដោយមានការកំណត់មនុស្សចូលរួម និងមិនអោយមានអ្នកចូលទស្សនាផ្ទាល់ ព្រមទាំងការអនាម័យចំពោះអ្នកពាក់ព័ន្ធក្នុងកម្មវិធីផ្ទាល់ផងដែរ ។ សូមបញ្ជាក់ផងដែរថា កម្មវិធីប្រដាល់របស់ប្រទេសថៃបានផ្អាកដំណើរតាំងពីមានការផ្ទះឡើងនៅជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងក្នុងអំឡុងចូលរួមទស្សនាកម្មវិធីប្រដាល់ធំៗក្នុងប្រទេសថៃទៀតផង ៕