
សំ ថារ័ត្ន ជាកីឡាការិនីដំបូងគេប្រកួតវិញ្ញាសាគុនខ្មែរនៅស៊ីហ្គេមឆ្នាំនេះ
ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ដែលធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះនាប្រទេសហ្វីលីពីន សហព័ន្ធប្រដាល់គុន ខ្មែរបានបញ្ចូលកីឡាការិនីម្នាក់ទៅចូលរួមប្រកួតវិញ្ញាសាគុនខ្មែរ (គុន)ផ្នែកនារី ដែលទើបដាក់អោយមានការប្រកួតជាលើកដំបូងក្នុងព្រឹត្តិការណនេះ ។
សំ ថារ័ត្ន ដែលជាកីឡាការិនីចេះច្រើនក្បាច់មានដូចជា គុនខ្មែរ គុនល្បុក្កតោ និងគុនចម្រុះ MMA ជាដើម នោះត្រូវបានជ្រើសរើសអោយចេញទៅប្រកួតលើប្រភេទទម្ងន់ ៥៤ គីឡូក្រាម រួមជាមួយកីឡាករចំនួន៤ នាក់ផ្សេងទៀតដូចជា ឡៅ ចិត្រា វាន់ វឿន តាញ់ មករា និង ហ៊ីម គឹមរៀង ។
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយដែលព្រឹត្តិការណ៍ស៊ីហ្គេមបានដាក់វិញ្ញាសា ( គុន ) ផ្នែកនារី ខណៈកាល ពីឆ្នាំ ២០១៧ នៅប្រទេសម៉ាឡេស៊ី មានត្រឹមតែផ្នែកបុរសតែប៉ុណ្ណោះ ៕

បេក្ខភាពគុនខ្មែរផ្នែកបុរស