លន បញ្ញា ថាប៉ះអ្នកខ្លាំងអារម្មណ៍ភ័យ ប៉ុន្តែមិនខ្លាច
ក្រោយប្រកួតចុងក្រោយឈ្នះកីឡាករថៃ ភិតណយ អ្នកប្រដាល់គុនខ្មែរ លន បញ្ញា នឹងត្រូវបន្តប៉ះជើងខ្លាំងរបស់ថៃមួយរូបទៀតគឺ ប្រាក់ចាន់បាន ក្នុងការប្រកួតដណ្តើមប្រាក់លានខារាប៉ាវ នៅថ្ងៃសៅរ៍ ទី ១៨ ខែ ឧសភា នេះនាសង្វៀន CBS ។
កូនសិស្សរបស់លោក ធន់ សុភា បង្ហើបប្រាប់ MSR ថា ពេលលឺថាប៉ះជើងខ្លាំងម្តងៗមានអារម្មណ៍ភ័យខ្លះដែរ ប៉ុន្តែបើថាខ្លាចគឺមិនខ្លាចនោះទេ ហើយសម្រាប់ការប៉ះ ប្រាក់ចាន់បាន សប្តាហ៍នេះត្រៀមរួចរាល់អស់ហើយ ទាំងទាត់ ជង្គង់ និងកែង ពីព្រោះកីឡាករថៃគេរឹងមានក្បាច់ល្អ ។
ប្រាក់ចាន់បាន ដែលត្រូវប៉ះកីឡាករគុនខ្មែរ លន បញ្ញា ជាជើងខ្លាំងមួយរូបនៅប្រទេសថៃដែលធ្លាប់ប្រឡូក ក្នុងសង្វៀនធំ និងធ្លាប់មកប្រកួតនៅស្រុកខ្មែរឈ្នះ លី ភា និង ឈុត សេរីវាន់ថង ៕