អេលីត ភក្តី បន្តឈ្នះលើ រិន សារ័ត្ន ដណ្តើមបានលុយ២លានពីគោជល់
ការប្រកួតលើកទី៣ជាមួយ រិន សារ័ត្ន អ្នកប្រដាល់គុនខ្មែរ អេលីត ភក្តី នៅតែបន្តទទួលបានជ័យជម្នះនឹងទទួលបានប្រាក់រង្វាន់២លានរៀលបន្ថែមទៀតពីកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ កាលពីថ្ងៃ សៅរ៍ នាសង្វៀន CNC ឬស្សកែវ ។
ទោះបីធ្លាប់ជួបគ្នា២ដងក៏ពិតមែន ប៉ុន្តែជំនួបរវាង អេលីត ភក្តី និង រិន សារ័ត្ន នៅតែជក់ចិត្តតាមរយៈការប្រកួតអស់ពីសមត្ថភាពរៀងៗខ្លួន ដោយមានការចេញអារុធកែង ជង្គង់ កណ្តាប់ដៃ និង ទាត់ ជាដើម ពេញ៥ទឹក ជាលទ្ធផល អេលីត ភក្តី យកឈ្នះដោយពិន្ទុឯកច្ឆ័ន្ឆ លើ រិត សារ័ត្ន ហើយក៏ជាការឈ្នះលើកទី៣ផងដែរ ។
អេលីត ភក្តី ដែលទទួលជ័យជម្នះនេះទទួលបាន ២លានរៀងពីក្រុមហ៊ុនភេសជ្ជៈគោជល់ ហើយការប្រកួតនៅសប្តាហ៍នេះនៅតែមានគូដណ្តើមលុយ២លានពីគោជល់ដែលធ្វើការប្រកួតរៀងរាល់ថ្ងៃ សៅរ៍ ចាប់ពីម៉ោង ៦ ល្ងាចផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕