Dybala រកបាន២គ្រាប់ ខណៈ Roma ស៊ី Monza ឡើងកំពូលតារាង
Paulo Dybala បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ៣ទល់នឹង០របស់ AS Roma លើ Monza ឡើងកំពូលតារាង Serie A។
នេះជាគ្រាប់បាល់ដំបូងរបស់កីឡាករអាហ្សង់ទីនខាងលើសម្រាប់ក្រុមលោក Jose Mourinho។ គិតទល់ពេលនេះ គេរកបាន១០០គ្រាប់ហើយនៅលីគកំពូលអ៊ីតាលី។ គ្រាប់ទី៣របស់ Roma រកបានដោយ Roger Ibanez។
Roma មាន១០ពិន្ទុពីការប្រកួត៤លើក នាំមុខក្រុមការពារតំណែងជើងឯក Inter Milan ដែលនៅលេខ២ចំនួន១ពិន្ទុ៕