
គុនខ្មែរ៤រូបអាចប៉ះគ្នាលក្ខណៈ Kickboxing ដើម្បីរកអ្នកខ្លាំងទៅស៊ីហ្គេម
ប្រភពពីកីឡាករបានបង្ហើបថាខាងសហព័ន្ធគ្រោងនឹងរៀបអោយកីឡាករគុនខ្មែរ៤រូបប្រកួតគ្នាលក្ខណៈ Kickboxing ដើម្បីរកអ្នកខ្លាំងម្នាក់ក្នុងប្រភេទទម្ងន់របស់ពួកគេទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នាប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមក្នុងអំឡុងខែវិច្ឆកាខាងមុខនេះ ។
គុនខ្មែរដែលគ្រោងជ្រើសរើសក្នុងប្រភេទទម្ងន់៦៩ប្រកួតបែប Kickboxing រួមមាន រឿង សោភ័ណ្ឌ , ធឿន ធារ៉ា , ឡៅ ចន្ទ្រា និង នី សុភី ហើយពួកគេនឹងត្រូវបាន កោះហៅចូលជុំរុំហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេសជំនាញ Kickboxing នឹងអាចឈានទៅប្រកួតគ្នាដើម្បីរកនរណាម្នាក់ដែលធ្វើបានល្អបំផុតដើម្បីយកទៅប្រកួត នៅស៊ីហ្គេមដើម្បីនាំមេដាយជូនប្រទេសជាតិ ។
សូមបញ្ចាក់ថានេះត្រឹងជាគម្រោងក្នុងការរៀបចំតែប៉ុណ្ណោះ ខណៈការប្រកាសជាផ្លូវការណ៍មិនទាន់ចាប់ផ្តើមនៅឡើយទេ អ្វីៗអាចនឹងមួយខែទៅពីរខែមុនចេញ ទៅប្រកួតទើបប្រកាសជាផ្លូវការណ៍ ៕