ឡៅ ចន្រ្ទា ប្រាប់ពីមូលហេតុដែលប្រកួតមិនសូវបានល្អដូចមុនៗ
![](https://www.msrsport.com/wp-content/uploads/2018/04/08-1024x683.jpg)
ឡៅ ចន្រ្ទា
អាសង្ហាគុនខ្មែរ ឡៅ ចន្រ្ទា ដែលមួយរយៈនេះត្រូវបានអ្នកគាំទ្រគុនខ្មែរជាច្រើនបានរិះគន់ថា ប្រកួតមិនសូវបានល្អដូចមុន ក្នុងនោះ រូបរាងក៏មិនសូវណែនហាប់ដូចពីមុនផងដែរ។ សំនួរទាំងនេះត្រូវបាន ឡៅ ចន្រ្ទា ធ្លាប់និយាយប្រាប់ MSR SPORT ថា៖ មូលហេតុដែលបណ្តាអោយរូបគេប្រកួតមិនសូវបានល្អដូចមុននោះគឺបញ្ហាសុខភាព ដោយសារតែមានរបួសដៃឆ្វេង និង ជើង ទើបធ្វើឲ្យរូបគេហ្វឹកហាត់មិនបានល្អដូចមុន ហើយរបួសទាំងនោះគឺមានបញ្ហាយូរហើយ តែមិនទាន់បានទៅពិនិត្យ។
![](https://www.msrsport.com/wp-content/uploads/2020/01/80-1024x593.jpg)
ឡៅ ចន្រ្ទា ប្រកួតឈ្នះ កង មឿងឆាង
គួររំលឹកថា ទោះបីជាការប្រកួតចុងក្រោយរបស់កូនសិស្សលោកគ្រូ ហង្ស សឿន ឈ្នះពិន្ទុ កង មឿងឆាង ក៏ពិតមែន តែប្រិយ៍មិត្តមួយចំនួនក៏នៅតែមិនសប្បាយចំពោះទម្រង់ប្រកួតរបស់ ឡៅ ចន្រ្ទា ហើយហ្វេនទាំងនោះក៏បានសំណូមពរអោយអាសង្ហាព្យាយាមហ្វឹកហាត់ និងធ្វើការប្រកួតឲ្យកាច់ៗដូចពីមុន ដើម្បីគុនខ្មែរយើងទៅថ្ងៃខាងមុខ៕