ហ៊ីម សេរី អាចនឹងពិបាកហើយលើកនេះ ដោយត្រូវប្រកួតជាមួយម្ចាស់ខ្សែក្រវ៉ាត់Max Muay Thai
កំពូលអ្នកប្រដាល់គុនខ្មែរមាឌល្អិតចិត្តដំរី ហ៊ីម សេរី នឹងបង្ហាញវត្តមានប្រកួតនៅលើសង្វៀនស៊ីអិនស៊ីក្នុងកម្មវិធី ISI Palm ដោយត្រូវប្រកួតជាមួយកីឡាករថៃមកពីខេត្តបុរីរាំ ស៊ិនឆ័យ ស៊ីកាវី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើយោងតាមការសម្ភាសន៍ជាមួយកីឡាករគុនថៃរូបនេះបានឲ្យដឹងថា៖ រូបគេមកលើកនេះមានបំណងចង់ប្រកួតឈ្នះអ្នកប្រដាល់គុនខ្មែរ ហ៊ីម សេរី ព្រោះល្បីថាកីឡាករគុនខ្មែររូបនេះជាង១០ប្រកួតហើយមិនទាន់មានកីឡាករគុនថៃណាអាចយកឈ្នះបានឡើយ។ សម្រាប់ក្បាច់ប្រកួតវិញកីឡាករគុនថៃរូបនេះ មិនហ៊ានបរិយាយឲ្យដឹងនោះទេ ដោយឲ្យចាំទស្សនាលើសង្វៀនវិញល្អជាង។
សូមបញ្ជាក់ថា អ្នកប្រដាល់គុនថៃរូបនេះធ្លាប់អុកឡុកនៅសង្វៀនល្បីៗនៅថៃជាច្រើនដូចជា លុមភីនី ខ្លាតាម៉ើន ហើយជាពិសេសជាងនេះទៀតរូបគេទើបតែដណ្តើមបានខ្សែក្រវ៉ាត់ Max Muay Thai កាលពីថ្មីៗនេះដែរ។
រីឯអ្នកប្រដាល់មាឌល្អិតចិត្តដំរីវិញ បានបន្តផ្តួលអ្នកប្រដាល់បរទេសឲ្យបរាជ័យជាហូរហែរត្រឡប់ទៅផ្ទះវិញ ហើយ៥ប្រកួតចុងក្រោយនៅសង្វៀន CBS គឺមិនដែលឲ្យដៃគូប្រកួតអាចឆ្លងផុតទឹកទី៥ឡើយ ៖
-13-10-2018 ឈ្នះកីឡាករថៃ ហានភីតណាវីន កាំប៉ានមួយថៃ ក្នុងទឹកទី៣
-04-11-2018 ឈ្នះកីឡាករអ៊ីរ៉ង់ Morteza Sardarian ក្នុងទឹកទី២
-17-11-2018 ឈ្នះកីឡាករថៃ ភិតអេក ប៉.ឆាឡាត ក្នុងទឹកទី៣
-30-12-18 ឈ្នះកីឡាករថៃ រុងវិធិយ៉ា ស៊ីត.លួងពូឧដុម ដោយពិន្ទុ
-11-01-19 ឈ្នះកីឡាករថៃ គុសាក់គុនណយ ភីតឧប៊ុន ក្នុងទឹកទី៥
តែលើកនេះ ហ៊ីម សេរី អាចនឹងពិបាកដោយសារតែម្ចាស់ខ្សែក្រវាត់ Max Muay Thai ស៊ិនឆ័យ ស៊ីកាវី ហើយក្រៅពីគូនេះក៏មានការប្រកួតគុនខ្មែរអន្តរជាតិ២គូផ្សេងទៀតផងដែរ ក្នុងនោះ លិញ ភារម្យ ត្រូវប្រកួតជាមួយ វីហ្គោ សដានឆ័យ និង នី សុភី ត្រូវប្រកួតជាមួយ ម៉ាណាវថង ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ២៧ ខែមករា ២០១៩ចាប់ពីម៉ោង១១ព្រឹកតទៅនៅសង្វៀនស៊ីអិនស៊ី៕