ផល សោភ័ណ្ឌ ចង់ជួប ហ្វុនលួង ជាលើកទី៣ ខណៈដែលលោកគ្រូ ហង្ស សឿន សរសើរភាពវ័យឆ្លាត ហ្វុនលួង
ហ្វុន លួង គឺជាអ្នកប្រដាល់ថៃមួយរូបដែលបានធ្វើឲ្យអ្នកគាំទ្រគុនខ្មែរភ្លឺភ្នែកតាមរយៈប្រកួតឈ្នះជើងខ្លាំងគុនខ្មែរយើងជាច្រើន មានដូចជា៖ ផល សោភ័ណ្ឌ, ឃីម ឌីម៉ា, ផាន់ គ្រាន់, ឡុង សំណាង, ឌុម កែវដា និងចុងក្រោយគេបង្អស់គឺ ឡៅ ចិត្រា។ ហើយកាលពីពេលថ្មីៗនេះដែរ ផល សោភ័ណ្ឌ ដែលធ្លាប់ប្រកួតចាញ់ពិន្ទុ ហ្វុន លួង ២ដងរួចមកហើយនោះ ត្រូវបានមហាជនដែលនិយមគាំទ្រគុនខ្មែរបានចែកចាយនៅសំលេងរបស់ សោភ័ណ្ឌ ផ្ទាល់ដែលនិយាយប្រាប់គេឯងថា ក្រោយពីរូបគេត្រឡប់មកពីការប្រកួតនៅសង្វៀនឯកភ្នំខេត្តបាត់ដំបងរួចហើយ រូបគេនិងមិនឡើងសង្វៀនប្រកួតកន្លែងណាស់ទាំងអស់ ដោយត្រៀមហ្វឹកហាត់១ខែដើម្បីជួបកីឡាករថៃរូបនេះជាលើកទី៣។ ជាមួយគ្នានោះ MSR ក៏មិនទាន់ប្រាកដថាតើ ផល សោភ័ណ្ឌ នឹងជួប ហ្វុន លួង ក្នុងកម្មវិធីណា រឺក៏សង្វៀនប៉ុស្តិ៍ណាឲ្យប្រាកដនូវឡើយនោះទេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកលោកគ្រូ ហង្ស សឿន ដែលជាគ្រូធំក្នុងសាលាគុនឆ័ត្រយោង៩១១ លោកគ្រូក៏មានការសរសើរទៅលើភាពវ័យឆ្លាតរបស់កីឡាករបុរីរាំរូបនេះ ដោយលោកគ្រូបាននិយាយប្រាប់ MSR ថា៖ កីឡាករថៃរូបនេះមិនមានក្បាច់អ្វីអស្ចារ្យជាងគុនខ្មែរយើង និងកូនសិស្សរបស់លោកនោះទេ តែអ្វីដែលលោកគ្រូសរសើរនោះគឺភាពវ័យឆ្លាតរបស់គេ ព្រោះថាគាត់មិនដែលឃើញកីឡាករណាវ៉ៃឆ្លាតដូចថៃម្នាក់នេះសោះ ដូច្នេះហើយទើបលោកយកមេរៀនទាំងនេះប្រាប់ទៅកូនសិស្សផ្សេងៗ ដើម្បីឲ្យពួកគេយល់ច្បាស់ថា ការប្រកួតគឺមិនពឹងផ្អែកទៅលើកំលាំង អាវុធ តែមួយមុខនោះទេ គឺត្រូវចេះប្រើភាពវ័យឆ្លាតរបស់ខ្លួននៅលើសង្វៀនផង ហ្វុនលួង គឺជាមេរៀនជាក់ស្តែង។ ជាចុងក្រោយលោកក៏បានបញ្ជាក់បន្ថែមទៀតថា បើមានឪកាលលើកក្រោយចង់ឲ្យ ឡៅ ចិត្រា ជួបថៃនេះម្តងទៀត។ ហើយសម្រាប់កំណត់ត្រារបស់ ហ្វុនលួង នាពេលកន្លងមកក្នុងសង្វៀនស្រុកខ្មែរគឺ ៨ប្រកួតឈ្នះពិន្ទុទាំង៨ប្រកួត៕