ព្រំ សំណាង ម្នាក់ទៀតហើយដែលត្រូវទៅប្រកួតនៅបារាំង
បេក្ខភាពទម្ងន់ធ្ងន់គុនខ្មែរលំដាប់កំពូលម្នាក់ទៀតហើយ គឺម្ចាស់មេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣ ព្រំ សំណាង នឹងត្រូវចេញដំណើរ ទៅប្រកួត នៅប្រទេសបារាំង នាខែមិថុនា ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក សឿ វណ្ណៈ អ្នករៀបចំកម្មវិធី Kun Khmer Super Fight។
អតីតពិធីករកីឡារូបនេះបានបញ្ជាក់ថា “៖ Kun Khmer Super Fight” សូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ហេង សុខឃន អគ្គលេខាធិការ សហព័ន្ធកីឡាគុនខ្មែរ និងជា ប្រធានក្លិប មេសថ្ងក ខេត្តស្វាយរៀង ដែលបានអនុញ្ញាត្តិអោយ ព្រំ សំណាង ទៅផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ។
នៅសល់កីឡាករ 60kg ម្នាក់ និងកីឡាការនីមួយរូបទៀតមិនទាន់ចុះកិច្ចសន្យា។
គិតមកទល់ពេលនេះកម្មវិធី Kun Khmer Super Fight នៅបារាំងដើមខែមេសា ខាងមុខ មានបេក្ខភាពដូចជា ឃីម បូរ៉ា, លន បញ្ញា, ឡៅ ចិត្រា និងព្រំ សំណាង៕