វ៉ាន់ វឿន ថាប៉ះ អេ ណារ័ត្ន ប្រើបច្ចេកទេសជាងកម្លាំង
មុនប៉ះ អេ ណារ័ត្ន ជាលើកទី៣ អ្នកប្រដាល់វ័យក្មេង វ៉ាន់ វឿន បានបង្ហើបថា ការប្រកួតនឹងត្រូវផ្លាស់ប្តូរបច្ចេកទេសគ្រប់ពេលសម្រាប់ការជួបគូប្រកួតដែលមានកម្លាំងល្អដូចជាកូនសិស្សរបស់លោកគ្រូ អេ ភូថង ម្នាក់នេះ ។
វ៉ាន់ វឿន បានលើកឡើងថា អេ ណារ័ត្ន ជាកីឡាករដែលមានកម្លាំងល្អ ដូចនេះហើយរូបគេនឹងប្រើបច្ចេកទេសប្រកួតអោយបានច្រើន ដោយមិនប្រើកម្លាំងបុកទៅវិញទៅមកនោះឡើយ ។
សូមបញ្ជាក់ថា បទពិសោធប្រកួតជាមួយគ្នា២ប្រកួតកន្លងមក វ៉ាន់ វឿន ជាអ្នកទទួលបានជ័យជម្នះទាំង២ដង ខណៈការជួបគ្នាលើកទី៣នេះនឹងធ្វើឡើងនៅថ្ងៃ អាទិត្យ ទី ៩ ខែ សីហា ឆ្នាំ ២០២០ នេះក្នុងកម្មវិធី អាឡិចហ្សង់ ដែនដីអ្នកប្រយុទ្ធគុនខ្មែរ នាសង្វៀន ស៊ី អ៊ិន ស៊ី ចាប់ពីម៉ោង ២.៣០ នាទីរសៀលតទៅ ៕