
ដៃគូ ព្រំ សំណាង សប្តាហ៍នេះប្រវត្តិប្រកួតមិនធម្មតា
ជិត១០ប្រកួតហើយដែលជើងខ្លាំងទម្ងន់គុនខ្មែរ ព្រំ សំណាង បានផ្តួលឲ្យដៃគូប្រកួតមិនអោយដល់ពេញ៥ ទឹក ខណៈសប្តាហ៍នេះរូបគេនឹងបន្តឡើងសង្វៀនដោយត្រូវជួបជើងខ្លាំងរបស់ប្រទេស អ៊ូសបេគីស្ថាន ដែលមានប្រវិត្តក្នុងព្រឹត្តិការណ៍ធំនិងធ្លាប់បានខ្សែក្រវាត់ទៀតផង ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អ្នកប្រដាល់ Mansurbek Rusthaiteam ដែលត្រូវប្រកួតជាមួយ ព្រំ សំណាង នៅក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់នៅថ្ងៃសៅរ៍ នេះមានប្រវត្តិប្រកួតខ្លាំងមិនធម្មតានោះទេ ពោលរូបគេជា ម្ចាស់ខ្សែក្រវាត់ WKL Thailand ឆ្នាំ ២០១៦ និង ម្ចាស់ខ្សែក្រវាត់ World Champion KardCheak ឆ្នាំ ២០១៥ហើយក៏ធ្លាប់ឈ្នះខ្សែក្រវាត់ IFMA ឆ្នាំ ២០១៤ នៅប្រទេសរុស្សី ផងដែរ ។ ជាពិសេសរូបគេធ្លាប់ប្រកួតក្នុងតំណែងគូឯកនៅកម្មវិធីធំៗនាប្រទេសថៃដូចជា Max Muay Thai , MX Bangkok , Super Muay Thai និង All star Fight ជាដើម ។
សូមបញ្ជាក់ថា ពួកគេត្រូវប៉ះគ្នាលើប្រភេទទម្ងន់ ៧៥ គីឡូក្រាម ចាប់ពីម៉ោង៦ល្ងាចដែលផ្សាយផ្ទាល់តាមទូរទស្សន៍ ស៊ី អ៊ីន ស៊ី ឬស្សីកែវ ថ្ងៃសៅរ៍ ទី ១៦ កុម្ភៈ នេះ ៕