សួន ចាន់នី មានចំណាប់អារម្មណ៍ ក្រោយពីការប្រកាសរបស់លោកគ្រូ ហ៊ុន ចន្ទរាជ
ក្រោយពីលោកគ្រូ ហ៊ុន ចន្ទរាជ ប្រកាសរកកីឡាករគុនខ្មែរដែលមានចន្លោះពីគីឡូ៥៧ដល់៦១ដើម្បីយកទៅប្រកួតក្នុងកម្មវិធី One Championships នោះ ឥឡូវនេះកីឡាករគុនខ្មែរ សួន ចាន់នី កំពុងតែចាប់អារម្មណ៍ចង់ទៅប្រកួត តែមិនដឹងទាក់ទងលោកគ្រូ ហ៊ុន ចន្ទរាជ តាមរបៀបណា។
កីឡាករ សួន ចាន់នី បានឲ្យដឹងថា៖ ខ្ញុំបានឃើញការប្រកាសរកកីឡាករគុនខ្មែររបស់លោកគ្រូ ហ៊ុន ចន្ទរាជ ទៅចូលរួមប្រកួតនៅព្រឹត្តិការក្រៅស្រុក តែភាគច្រើនឃើញបងប្អូនជូនយោបល់ឲ្យយកកីឡាករ ឡៅ ចិត្រា ដែលជាជំរើសល្អបំផុត តែតាមពិតទៅរូបខ្ញុំផ្ទាល់ក៏អាចទៅចូលរួមប្រកួតក្នុងកម្មវិធី One Champions នេះដែរ ហើយម្យ៉ាងវិញទៀត ខ្ញុំចង់ទាក់ទងគាត់ណាស់ តែមិនដឹងជារកគាត់តាមរបៀបណា។
គួររំលឹកថា លោកគ្រូ ហ៊ុន ចន្ទរាជ ដែលជាម្ចាស់ក្លឹប Cambodia Top Team មានបំណងចង់បានកីឡាករគុនខ្មែរគីឡូ៦១មួយរូប ដើម្បីទៅចូលរួមប្រកួតនៅក្នុងកម្មវិធី One Champions ដែលក្នុងព្រឹត្តិការនោះកីឡាករគុនខ្មែរដែលត្រូវទៅចូលរួមនឹងអាចទទួលបានថវិកាខ្ទង់ពាន់ដុល្លារ៕