មុត ខ្លឹមខ្មៅ ប្រកួតម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់នៅ Super Champ
អ្នកប្រដាល់គុនខ្មែរ មុត ខ្លឹមខ្មៅ មានឱកាសប្រកួតដណ្តើមខ្សែក្រវាត់លក្ខណៈម៉ារ៉ាតុនលើទម្ងន់ ៦៣.៥ គីឡូក្រាម ជាមួយបេក្ខភាព៣រូបផ្សេងទៀតក្នុងកម្មវិធី Muay Thai Super Champ Series of Champion នាថ្ងៃទី ១៦ ខែ កុម្ភៈ នាទីក្រុងបាងកកប្រទេសថៃ ។ បេក្ខភាពដែលត្រូវប្រកួតក្នុងការដណ្តើមខ្សែក្រវាត់នេះមានកីឡាករថៃ ស្តាប៊យ រួមទាំងកីឡាករបរទេសមកពីប្រទេស អូស្ត្រាលី និង ហុងកុង ផងដែរ ។
ខ្លឹមខ្មៅ ជាកីឡាករគុនខ្មែរទីមួយហើយដែលបានចូលរួមប្រកួតលក្ខណៈខ្សែក្រវាត់ក្នុងកម្មវិធីនេះ ខណៈកន្លងមកគុនខ្មែរមានដូចជា មឿន សុខហ៊ុច ធ្លាប់ប្រកួតម៉ារ៉ាតុនបានខ្សែក្រវាត់នៅកម្មវិធី Max Muay Thai ក៏ដូចជា ឃីម បូរ៉ា និង ម៉ឺន ដា ធ្លាប់ប្រកួតម៉ារ៉ាតុន នៅកម្មវិធី MX ជាដើម ។
ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់របស់ មុត ខ្លឹមខ្មៅ កីឡាករគុនខ្មែរចាស់វស្សា ជ័យ ស៊ីណេត ក៏មានវត្តមានក្នុងទឹកដីប្រទេសថៃដែរ ដោយត្រូវប្រកួតកម្មវិធី Muay Hardcore នាថ្ងៃទី ១៥ កុម្ភៈ ៕