គ្រូ សុខ ធី នឹងដើរចេញពីតួនាទីបើគ្មានដំណោះស្រាយលើកូនសិស្សលោក
បើដំណោះស្រាយនៅតែអោយ សុខ ធី ចាញ់កីឡាករថៃ ធ្នូសឹកឡេក គ្រូបង្វឹកនៃក្លិបសៅយ៉ាន់នាគា លោក សាន សៅយ៉ាន់ នឹងសម្រេចចិត្តដើរចេញពីមន្ត្រីចៅក្រមរបស់សហព័ន្ធប្រដាល់គុនខ្មែរ នេះបើតាម ការបញ្ចេញសាររបស់លោកលើបណ្តាញសង្គម Facebook ផ្ទាល់ ។
សាររបស់គ្រូបង្វឹក សុខ ធី នេះធ្វើឡើងក្នុងការឆ្លើយតបទៅនឹងលោកចៅក្រម ជ្រា សុភ័ក្រ ដែលជាអ្នកផ្តល់ពិន្ទុម្នាក់ក្នុងចំណោមបីនាក់ដែលអោយកូនសិស្សរបស់លោកចាញ់កីឡាករថៃ ធ្នូសឹកឡេក ក្នុងការប្រកួត ពានរង្វាន់ ISI Palm កាលពីថ្ងៃអាទិត្យ ដែលធ្វើអោយលោក សាន សៅយ៉ាន់ បានដាក់ពាក្សបណ្តឹងទៅកាន់សហព័ន្ធចំពោះលទ្ធផលនោះ ។ យ៉ាងណាបញ្ហានេះមិនទាន់ដោះស្រាយរួចរាល់នៅឡើយទេ ដោយខាងសហព័ន្ធប្រដាល់ គុនខ្មែរកំពុងធ្វើការដោះស្រាយ ៕