
ធឿន ធារ៉ា នៅតែអាចកសាងមុខមាត់ និងប្រជាប្រិយភាពជាថ្មីម្តងទៀតនៅ Max Muay Thai
កំពូលអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា បានយកឈ្នះអ្នកប្រដាល់គុនថៃ Seuafai Sor Saksit ដោយផ្តួលឲ្យសន្លប់ក្នុងទឹកទី1 ដោយប្រើរយៈពេលត្រឹមតែ2នាទីប៉ុណ្ណោះក្នុងការផ្តួលជើងខ្លាំងថៃម្នាក់នេះ ដោយប្រើកែងបុកចំៗ គោលដៅ បូករួមទាំងភាពរហ័សរហូនក្នុងការប្រើប្រាស់ក្បាច់ នាំឲ្យ ធឿន ធារ៉ា អាចធ្វើឲ្យកីឡាករថៃរូបនេះ ត្រូវបានលោកអាជ្ញាកណ្តាលរាប់ពីរដង រួចក៍បញ្ឈប់ការប្រកួតជាបន្ទាន់ ព្រោះកីឡាករថៃម្នាក់នេះមានស្ថានភាពមិនល្អ និងបាត់បង់ភាពម្ចាស់ការលើខ្លួនទៅហើយ។

ធឿន ធារ៉ា ប្រកួតក្នុងសង្វៀន Max mauy Thai
ដូចនេះយើងសង្កេតឃើញថា ធឿន ធារ៉ា នៅតែធ្វើបានល្អ ទោះបីជាប្រកួតក្រៅប្រទេសក៍ដោយ គុនខ្មែររូបនេះពុំមានការចាញ់ទឹកដីនោះទេ ពេលប្រកួតក្រៅស្រុកម្តងៗ ទោះបីជាទទួលរងសំពាធខ្លះពីអ្នកគាំទ្រម្ចាស់ផ្ទះ ប៉ុន្តែ ធារ៉ា នៅតែធ្វើបានល្អជាបន្តបន្ទាប់ រហូតមានឈ្មោះល្បីរន្ទឺ សុះសាយពាសពេញប្រទេសថៃ និងក្នុងតំបន់ផងដែរ។
គួរបញ្ជាក់ផងដែរថា ធឿន ធារ៉ា ប្រកួតក្នុងព្រឹត្តិការណ៍ Max Muay Thai Ultimate ជាមួយ Seuafai Sor Saksit ក្នុងគូរទី 4 នៃកម្មវិធី ស្ថិតក្នុងប្រភេទទម្ងន់ 70kg ។