តើរបួស ឃីម ឌីម៉ា ដល់ណាហើយ! លោក ស៊ីថូ ណាថាន់ រៀបរាប់ឲ្យស្តាប់
បន្ទាប់ពីនាគខ្មៅ ឃីម ឌីម៉ា បានវះកាត់ព្យាបាលរបួសជង្គង់អស់រយៈជាច្រើនកន្លងមកក្តី តែកីឡាកររូបនេះនៅតែដើរកាន់ឈើច្រត់តាមខ្លួនជានិច្ច ដោយមិនអាចឈរ រឺក៏ដើរដោយគ្មានឧបករណ៍ទ្រខ្លួននេះបានឡើយ។ បើយោងតាមសំដីរបស់លោក ស៊ីថូ ណាថាន់ ប្រធានកីឡាករ CBS បាននិយាយឲ្យដឹងថា៖ គ្រាដែល ឃីម ឌីម៉ា ទៅព្យាបាលរបួសជង្គង់នៅទីក្រុងបាងកក គឺក្រុមគ្រូពេទ្យនៅទីនោះគេប្រើឧបករណ៍បែបវិទ្យាសាស្រ្តទំនើប គឺដូចយកមនុស្សយន្តមកវះកាត់អញ្ជឹង ហើយបន្ទាប់ពីវះកាត់រួចគ្រូពេទ្យបាននិយាយប្រាប់ថារបួសនេះមិនអាចព្យាបាលឲ្យជាស្បះស្បើយក្នុងរយៈពេលខ្លីឡើយ ពោលគឺ១ឆ្នាំទៀតមិនដឹងយ៉ាងម៉េចផង។
លោក ណាថាន់ ដែលធ្លាប់បានជជែកគ្នាលេងជាមួយ ឌីម៉ា បាននិយាយឲ្យដឹងបន្ថែមទៀតថា វះកាត់ជង្គង់រួចហើយ តែនៅរបួសប្រះឆ្អឹងស្មងជើងមួយកន្លែងទៀត ដោយពេទ្យមិនទាមទារវះកាត់អ្វីទេ គ្រាន់តែទុកវាយូរទៅនឹងអាចរួមខ្ជឹបវិញហើយ។ ទាក់ទង់និងរឿងឡើងសង្វៀនវិញ កូនប្រុសរបស់លោក ហេង ប៊ុនឃីម បាននិយាយប្រាប់លោក ណាថាន់ បន្ថែមទៀតថា កាលវិលត្រឡប់មកកាន់សង្វៀនវិញគឺជារឿងពិបាកណាស់ ព្រោះដៃនៅកាន់ឈើច្រត់នូវឡើយ ដោយរងចាំមើលពេលវេលាបន្តទៀតថាតើអាចឡើងសង្វៀនវិញបាន រឺក៏បឈ្ឈប់! តែអ្វីដែលសំខាន់ទៀតនោះគឺស្មងជើង ទោះបីជាទុកយូរវាខាំចូលគ្នាវិញក៏ពិតមែន តែបើឡើងប្រកួតទៀតវានិងបែកទៀត ប៉ុន្តែ ឌីម៉ា នៅចាំសំដីគ្រូពេទ្យថៃនិយាយប្រាប់ថា បើចង់ឡើងប្រកួតទៀតក៏ត្រូវចំណាយពេល២ឆ្នាំវិញដែរ។
គួររំលឹកថា ឃីម ឌីម៉ា គឺជាអ្នកប្រដាល់ដែលមានប្រជាប្រិយ៍មួយរូបតាមរយៈកែង និង ក្បាច់សំលាប់ជាច្រើនទៀត ហើយជាម្ចាស់មេដាយមាសស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីផងដែរ។ ការអវត្តមានជាច្រើនឆ្នាំរបស់រូបគេ បានធ្វើឲ្យប្រិយ៍និយមគាំទ្រកីឡាគុនខ្មែរមួយចំនួនមានការសោកស្តាយយ៉ាងខ្លាំង៕ (មានវីដេអូ)