តាញ់ មករា បន្តក្តីសង្ឃឹម ខណ: វេង សុភ័ក្រ ភាគរយខ្ពស់ទៅវគ្គបន្ត ខ្សែក្រវាត់គោជល់
កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ក្នុងពូល B បានប្រកួតចប់ជុំទី២ ហើយកាលពីថ្ងៃ សៅរ៍ នាសង្វៀន cnc ។
ជុំទី២នេះ វេង សុភ័ក្រ បន្តរកបាន៣ពិន្ទុទៀត បន្ទាប់បានផ្តួល ឡុង ឡា ក្នុងទឹកទី៤ ។ សរុប កូនសិស្សលោក ហង្ស សឿន មាន ៦ ពិន្ទុ ដោយនៅ១ប្រកួតចុងក្រោយប៉ះ សោម វិឆ័យ ។
មួយគូទៀត តាញ់ មករា បន្ទាប់ពីជុំទី១ ចាញ់ស្វ័យប្រវិត្ត ដោយសាររក្សាទម្ងន់មិនបាន ប្រកួតទី២នេះ រូបគេធ្វើបានល្អដោយឈ្នះពិន្ទុ សោម វិឆ័យ ។ មករា ទើបមាន៣ពិន្ទុ ខណ:ប្រកួតចុងក្រោយត្រូវជួប ឡុង ឡា ។
សម្រាប់ពូល A ត្រូវប្រកួតក្នុងសប្តាហ៍នេះ ឈុត សេរីវាន់ថង ត្រូវជួប ម៉ឺន មេឃា ដើម្បីរកអ្នកលេខ១ និងលេខ២ ក្នុងពូល ។ ចំណែក ឡុង ជិន និង សូត្រ វាសនា ត្រូវប៉ះគ្នាសម្រាប់ប្រកួតចុងក្រោយ ៕