សេក គឹមរួន ផ្តួល អេលីត ភក្តី ទឹក២ ឡើងជួបកីឡាកថៃ រិទ្ធអៃយ៉ារ៉ា វគ្គផ្តាច់ព្រ័ត្រកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ
អ្នកប្រយុទ្ធទឹកដីកំពូលប្រាំខេត្តសៀមរាប សេក គឹមរួន បានផ្តួលសិស្សប្អូន អេលីត ភក្តី ត្រឹមទឹកទី២ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ នាដែលធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី ១៤ ធ្នូ នេះនាសង្វៀន CBS ។
សេក គឹមរួន នឹងឡើងទៅជួបកីឡាករថៃ រិទ្ធអៃយ៉ារ៉ា ដែលបានឈ្នះមិត្តរួមជាតិ ហ្វាស៊ីងថង ដោយពិន្ទុក្នុងថ្ងៃជាមួយគ្នាដែរ ។ សម្រាប់អ្នកទទួលបានជើងឯកនឹងឡើងទៅជួប ធន់ ចាន់តាក់ ដែលជាម្ចាស់ជើងឯកក្នុងក្រុមទី១ ដែលកំពុងឈរចាំប្រកួតដណ្តើមខ្សែក្រវាត់អមដោយប្រាក់រង្វាន់រហូតដល់ ៦ពាន់ដុល្លារ ៕