ភាគីខាងថៃប្រាប់ថា បងប្អូនខ្មែរកុំយល់ច្រឡំទៅលើការមកប្រកួតរបស់ ឌិន ណាផូ
ប៉ុន្មានថ្ងៃនេះមានបងប្អូនប្រជារាស្រ្តកម្ពុជាដែលនិយមគាំទ្រវិស័យកីឡាគុនខ្មែរបាននិយាយតៗគ្នាថា កីឡាករគុនថៃកាត់បារាំង ឌិន ណាផូ នឹងមកប្រកួតក្នុងស្រុកខ្មែរម្តងទៀត ក្រោយពីប្រកាសថាឈប់មកប្រកួតក្នុងស្រុកខ្មែរបន្ទាប់ពីប្រកួតចាញ់ មឿន សុខហុច ក្នុងវគ្គផ្តាច់ព្រ័ត្រនាសង្វៀនស៊ីអិស៊ី។
MSR បានសាកសួរលោក ថាវិន សដានឆ័យ គាត់បាននិយាយប្រាប់ថា គាត់មិនបានដឹងរឿងនេះទេ ហើយ ឌិន ណាផូ ក៏មិនបានទាក់ទងសុំលោកមកប្រកួតនៅស្រុកខ្មែរម្តងទៀតដែរ តែលោកត្រឹមដឹងណា ឆាប់ៗនេះ ឌិន ណាផូ នឹងមានភារកិច្ចទៅប្រកួតក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយចំពោះបញ្ហាដែលរូបគេថាមិនប្រកួតនៅស្រុកខ្មែរគឺលោកមិនទាន់ទទួលបានដំណឹងឡើយ។
គួររំលឹកថា កីឡាករថៃកាត់បារាំង ឌិនណាផូ បន្ទាប់ពីប្រកួតបានលេខ២នាសង្វៀនCNC ក្នុងកម្មវិធី ISI PALM វគ្គផ្តាច់ព្រ័ត្ររួចមក រូបគេបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានស្រុកខ្មែរថា នឹងឈប់មកប្រកួតនៅស្រុកខ្មែរទៀតហើយ ដោយខ្លួនអន់ចិត្តទៅនឹងការដាក់ពិន្ទុរបស់ចៅក្រម៕