តាញ់ មករា ត្រូវបុកថ្នាំផ្សៈដើម្បីត្រៀមខ្លួនប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ISI Palm 3 ស្អែកនេះ
ការប្រកួតក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm 3 បានឈានចូលដល់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រហើយក្នុងសប្តាហ៍នេះ ក្នុងនោះកីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង ត្រូវប្រកួតជាមួយកីឡាករថៃ ភូតៈវ៉ាន់ និង តាញ់ មករា ត្រូវប្រកួតជាមួយកីឡាករថៃ ភិតប៊ុនមី។
ជាក់ស្តែងណាស់ តាញ់ មករា ទើបតែបញ្ចប់បេសកម្មប្រកួតកីឡាថ្នាក់ជាតិ ដោយទទួលបានមេដាយមាស ក្រោយពីឈ្នះពិន្ទុលើកីឡាករ ម៉ន សាម៉េត ស្របពេលដែលកូនសិស្សលោកគ្រូ ធន់ សុភា មួយនេះក៏ត្រូវមានភារកិច្ចបន្តទៀតក្នុងការប្រកួតវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រជាមួយកីឡាករថៃក្នុងសប្តាហ៍ថ្ងៃអាទិត្យនេះទៀត សរុមមកក្នុងចំណោមបេក្ខជនទាំង៤រូបដែលត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ISI Palm 3 នៅថ្ងៃអាទិត្យនេះ ច្បាស់ណាស់ថា តាញ់ មករា គឺធ្វើការធ្ងន់ជាងគេ ហើយក៏ឈឺសាច់ជាងគេដែរ ខណៈដែលអ្នកផ្សេងទៀតត្រៀមខ្លួនបានល្អ។
ចំណែកឯលោកគ្រូ ធន់ សុភា ជាគ្រូបង្វឹករបស់ តាញ់ មករា លោកក៏មានការព្រួយបារម្ភមួយចំនួនដែរ ព្រោះកូនសិស្សរបស់លោកត្រូវផឹកថ្នាំផ្សៈប៉ុន្មានថ្ងៃជាប់ៗគ្នា ដើម្បីព្យាបាលរបួស តែលោកក៏មិនឲ្យផឹកច្រើនថ្ងៃជាប់គ្នាដែរ ព្រោះវាអាចប៉ៈពាល់កំលាំងនៅពេលប្រកួត តែទោះបីជាយ៉ាងណា លោកមានជំនឿជាតិខ្ពស់ថា តាញ់ មករា នឹងអាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្របាន ដោយយោងទៅសមត្ថិភាពកូនសិស្សរបស់លោក ដែលលោកជាអ្នកបង្ហាត់ផ្ទាល់៕
សូមបញ្ជាក់ថា ការប្រកួតក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm 3 នឹងធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ី វេលាម៉ោង១០:៤៥នាទីព្រឹកតទៅ នៅចុងសប្តាហ៍ថ្ងៃអាទិត្យស្អែកនេះ កុំភ្លេចចូលរួមលើកទឹកចិត្តដល់គុនខ្មែរឲ្យច្រើនកុះករ ដើម្បីជាកំលាំងចិត្ត៕