រឿង សោភ័ណ្ឌ ត្រូវបានភាគីថៃ អញ្ចើញទៅចូលរួមប្រកួតព្រឹត្តិការណ៍ Thai Fight
លោក ថាវិន ស.ដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរបាននិយាយប្រាប់ MSR ថា លោកកំពុងទាក់ទង់ម្ចាស់ខ្សែក្រវាត់៩គ្រឿង រឿង សោភ័ណ្ឌ ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ Thai Fight ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ក្នុងខេត្ត រ៉ាកយង់ ប្រទេសថៃ ហើយកីឡាករគុនថៃដែលនឹងត្រូវប្រកួតជាមួយគុនខ្មែរនោះគឺ សែនឆ័យ ។ ជាមួយគ្នានេះដែរ អ្នកប្រដាល់គុនខ្មែរដែលកំពុងតែមានឈ្មោះបោះសំលេង រឿង សោភ័ណ្ឌ ក៏មិនទាន់យល់ព្រមភ្លាមៗដែរ ដោយត្រូវសុំអនុញ្ញាតពីប្រធានសហពន្ធប្រដាល់គុនខ្មែរជាមុនសិនទើបរូបខ្លួនហ៊ានទៅប្រកួត ។
រឿង សោភ័ណ្ឌ ក៏បានបញ្ចេញចំណាប់ដែរថា រូបខ្លួនមិនទាន់ហ៊ានសម្រេចចិត្តភ្លាមៗថានឹងត្រូវទៅប្រកួតរឺក៏យ៉ាងណានោះទេ ដោយត្រូវរងចាំការអនុញ្ញាតពីប្រធានសហពន្ធប្រដាល់គុនខ្មែរជាមុនសិន ហើយការទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Thia Fight រូបខ្លួនមានបំណងចង់ប្រកួតជាមួយកីឡាករគុនថៃ សែនស្ថាន ជាងប្រកួតជាមួយកីឡាករ សែនឆ័យ ។ បើនិយាយអំពីការប្រកួតជាមួយ សែនឆ័យ រូបខ្លួនមានភាគរយតិចណាស់ថាអាចប្រកួតឈ្នះគុនថៃរូបនេះ ដោយសារតែ សែនឆ័យ មានឈ្មោះបោះសំលេងល្បីល្បាញពេញស្រុកថៃ ហើយក៏ជាខ្លាចាស់ប្រចាំសង្វៀន Thia Fight ផងដែរ តែទោះបីជាយ៉ាងណា រូបខ្លួននឹងប្រឹងប្រែងប្រកួតឲ្យបានល្អ ដើម្បីមានឳកាសទៅជួបជាមួយ សែនស្ថាន ។
ចំពោះតម្លៃខ្លួនវិញខាងភាគីថៃនៅមិនទាន់បញ្ចេញឲ្យដឹងនៅឡើយទេ ដោយត្រូវរងចាំការអនុញ្ញាតពីប្រធានសហពន្ធកីឡាប្រដាល់គុនខ្មែរសិនទើបលោកហ៊ានប្រាប់តាមក្រោយ តែបើដឹងត្រួសៗប្រហែលបានជាង២ពាន់ដុល្លា៕