![](https://www.msrsport.com/wp-content/uploads/2019/02/one-championship-returns-to-phnom-penh-for-one-kingdom-of-khmer.jpg)
One Championship បង្ហើបថាឲ្យតែមានកីឡាករកម្ពុជាប្រកួតស្ថិតិអ្នកមើលចេញពីកម្ពុជាឡើងខ្លាំង
ONE Championship (ONE) ជាអង្គភាពរៀបចំការប្រកួតធំជាងគេបំផុតប្រចាំទ្វីបអាស៊ីដែលទទួលបានការគាំទ្រទូទាំងពិភពលោកនិងបានរៀបចំនៅប្រទេសជាច្រើនក្នុងតំបន់អាស៊ី ដែលកីឡាករល្បីមកពីប្រទេសផ្សេងៗចូលរួមប្រកួតនិងទទួលបានតម្លៃខ្លួនច្រើនផងដែរ ។
សម្រាប់កីឡាករកម្ពុជាក៏បានចូលរួមប្រកួតក្នុងកម្មវិធីមួយនេះដែរដោយភាគច្រើនជាកីឡាករគុនចម្រុះ (MMA) ខណៈគុនខ្មែរក៏បានបង្ហាញខ្លួនដែរគឺ សុខ ធី ស្របពេលបច្ចុប្បន្ននេះមាន កីឡាករជាបន្តទៀតត្រូវចេញប្រកួតក្នុងស្ថាប័នមួយនេះដូចជា ឡៅ ចិត្រា , គង់ សំបូរ , ខុន ស៊ីចាន់ និង នូវ ស្រីពៅ ជាដើម ។
លោក Loren Mack ផ្នែកទំនាក់ទំនងសារធារណៈ (PR)របស់ ONE Championship ដែលមក ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះប្រាប់ MSR ថា ៖ លោកចង់ឲ្យ ONE Championship ល្បីកាន់តែខ្លាំងជាងនេះនៅកម្ពុជាពីព្រោះលោកសង្កេតឃើញថារាល់ពេលមានកីឡាករកម្ពុជា ប្រកួតក្នុងកម្មវិធីរបស់លោកចំនួនអ្នកទស្សនា(Rate)ចេញពីប្រទេសកម្ពុជាកើនឡើងជាខ្លាំងជាង ប្រទេសផ្សេងៗពេលផ្សាយ ( Live ) ។ លោកបន្ថែមថា ONE Championship ធ្លាប់ធ្វើនៅកម្ពុជាចំនួនពីរ ដងរួចមកហើយ ហើយអាចនឹងវិលមកវិញនៅពេលណាមួយ ។
![](https://www.msrsport.com/wp-content/uploads/2019/02/loren-mack-vp-for-pr-and-communications-of-one-championship-NCRh_4nFRWw-1024x576.jpg)
loren-mack
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ONE Championship ធ្លាប់បានធ្វើឡើងនៅទឹកដីប្រទេសកម្ពុជា ចំនួនពីរដងកាលពីឆ្នាំ ២០១៤ និង ឆ្នាំ ២០១៥ ខណៈតាំងពីពេលនោះមកមិនដែលបានធ្វើនៅ កម្ពុជាទៀតនោះទេ ៕