
ខ្សែការពារ Man UTD មួយរូបសម្រេចបន្តកុងត្រាថ្មីរបស់ខ្លួនដល់រដូវកាល២០២២-២៣
ខ្សែការពារ Phil Jones បានយល់ព្រមបន្តកុងត្រាថ្មីជាមួយ Manchester United ពីលើកុងត្រាចាស់របស់ខ្លួនរហូតដល់រដូវកាល២០២២-២០២៣។
កីឡាករសញ្ជាតិអង់គ្លេសខាងលើគឺជាសមាជិករបស់ក្រុមបិសាចក្រហមទី៣ហើយដែលបានបន្តកុងត្រាថ្មីជាមួយក្លឹប បន្ទាប់ពីខ្សែប្រយុទ្ធ Anthony Martial និងខ្សែបម្រើ Scott McTominay បានបន្តកិច្ចសន្យាថ្មី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយបន្តកុងត្រាថ្មីនៅ Old Trafford អតីតសមាជិក Blackburn Rover បានឲ្យដឹងថា៖ “Manchester United គឺជាផ្នែកដ៏នៅក្នុងជីវិតរបស់ខ្ញុំនៅក្នុងពេល៨ឆ្នាំនេះ ហើយខ្ញុំពិតជារីករាយបំផុតដែលបានបន្តកុងត្រាថ្មី។ ខ្ញុំសូមអរគុណដល់គ្រូបង្វឹក Ole ដែលបានជួយសម្រួលដល់ការអភិវឌ្ឍន៍របស់ខ្ញុំ។”
គួររំលឹកថា ខ្សែការពារ Phil Jones បានផ្ទេរមកកាន់ Man UTD ក្នុងឆ្នាំ២០១១ក្នុងរជ្ជកាលរបស់អតីតអ្នកចាត់ការដ៏ជោគជ័យ Sir Alex Fergusen ក្នុងតម្លៃ១៦.៥លានផោន។