
Saka តកុងត្រានៅ Arsenal ដល់២០២៧
Buyako Saka បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដើម្បីបន្តនៅ Arsenal រហូតដល់ឆ្នាំ២០២៧ដោយនិយាយថាក្លិប “គឺជាកន្លែងដ៏ត្រឹមត្រូវក្នុងជំហានបន្ទាប់”។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរកគ្រាប់បាល់បញ្ចូលទីបាន ១៤ គ្រាប់សម្រាប់ក្រុមកាំភ្លើងធំក្នុងរដូវកាលនេះ និង assist បាន១១លើក។
ទើបតែមានអាយុ២១ឆ្នាំ គេបានបង្ហាញខ្លួន១៧៨លើកសម្រាប់ក្លិបហើយបានបង្ហាញខ្លួននៅក្នុងការប្រកួត Premier League ទាំងអស់របស់ Arsenal ក្នុងរយៈពេលពីររដូវកាលកន្លងមក៕