Gonzalo Higuain ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ
ខ្សែប្រយុទ្ធវ័យ៣១ Gonzalo Higuain បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីនហើយ ក្រោយពីបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិមួយនេះចំនួន៧២ដង និងស៊ុតបាល់បញ្ចូលទីបានចំនួន៣១គ្រាប់។ ការសម្រេចចិត្តចូលនិវត្តន៍របស់កីឡាករក្រុមតោខៀវ Chelsea រូបនេះត្រូវបានឲ្យដឹងតាមរយៈការផ្តល់សេចក្តីថ្លែងការមួយទៅកាន់សារព័ត៌មាន Fox Sport ដោយបានបញ្ជាក់ថា៖ នេះគឺជារឿងមួយដ៏ល្អបំផុតក្នុងការលាលែងពីក្រុមជម្រើសជាតិ ហើយក៏ជាឪកាសឲ្យកីឡាករវ័យក្មេងមកចូលរួមជាមួយក្រុមជម្រើសជាតិអាហង្ស់ទីន ម្យ៉ាងវិញទៀតខ្ញុំអាចមានពេលវេលាច្រើនជាមួយនឹងគ្រួសាររបស់ខ្ញុំផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា សម្រាប់ព្រឹត្តិការណ័ការប្រកួតបាល់ទាត់ពិភពលោកកន្លងទៅនៅប្រទេសរុស្សុី Gonzalo Higuain មិនបានស៊ុតបាល់បញ្ជូលទី និងក៏មិនអាចជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពាន World Cup ២០១៨ បានដែរ ពោលគឺធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដោយថ្វីជើងរបស់ក្រុមមាន់គកបារាំង៤ទល់៣។