![](https://www.msrsport.com/wp-content/uploads/2019/03/fea-Pech-Mteskmang.jpg)
ពេជ្រ ម្ទេសខ្មាំង មិនទាន់ឡើងប្រកួតគុនខ្មែរបានទេ ព្រោះត្រៀមទៅប្រកួតនៅថៃ
ក្រោយពីចាញ់កីឡាករវៀតណាមនៅទឹកដីប្រទេសភូមាកីឡាករ ពេជ្រ ម្ទេសខ្មាំង មិនទាន់អាចឡើងប្រកួតគុនខ្មែរបាននោះទេ ទោះបីរបួសរបស់គេបានជាយ៉ាងណាក្តី ខណៈការប្រកួត នៅអាស៊ីអាគ្នេយ៍សប្តាហ៍នេះក៏ត្រូវលុបចេញវិញដែរ ។
ការមិនទាន់ឡើងសង្វៀនបានពីព្រោះ ពេជ្រ ម្ទេសខ្មាំង ត្រូវហ្វឹកហាត់ពង្រឹងសមត្ថភាពផ្នែក ប្រដាល់សកលរបស់គេត្រៀមចូលរួមការប្រកួតប្រដាល់សកលដណ្តើមជើងឯកទី្វបអាស៊ី ផ្នែកបុរស -នារី នាទីក្រុងបាងកកប្រទេសថៃ ។
ម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេមនៅម៉ាឡេស៊ីរូបនេះបង្ហើបថា ដោយសារខ្ញុំជាកីឡាករជម្រើសជាតិផ្នែកសកល ដូចនេះពេលប្រមូលផ្តុំត្រៀមប្រកួតមិនអាចចេញវ៉ៃតាមសង្វៀន ផ្សេងៗ បានទេ ។ រូបគេបន្ថែមថា បើសិនមិនការប្រកួតសកល គេចេះតែបើកអោយយើង ចេញប្រកួតក្រៅស្រុក រឺក្នុងស្រុកបាន ។
![](https://www.msrsport.com/wp-content/uploads/2019/03/1111.jpg)
ស្រីខួច និង ស្រីពៅ
សូមបញ្ជាក់ថា សហព័ន្ធប្រដាល់សកលកម្ពុជាបានស្នើសុំទៅកាន់ប្រទេសថៃដែលជាម្ចាស់ផ្ទះបានសម្រេចក្នុងការចូលរួមប្រកួតប្រដាល់សកលដណ្តើម ជើងឯកទី្វបអាស៊ី ផ្នែកបុរស -នារី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៦ ដល់ ២៧ ខែ មេសា ឆ្នាំ ២០១៩ នាទីក្រុងបាងកក ប្រទេសថៃ ។ ក្នុងនោះកីឡាករសកលចំនួន៥នាក់ត្រៀមបញ្ចូនទៅរួមមាន ពេជ្រ ម្ទេសខ្មាំង យ៉ុន ដារ័ត្ន វី សុភ័ស្ស និងផ្នែកនារីមាន វី ស្រីខួច និង នៅ ស្រីពៅ ៕
![](https://www.msrsport.com/wp-content/uploads/2019/03/Vysophos-A4_medium.jpg)
វី សុភ័ស្ស