FA កំពុងពិចារណាធ្វើការពិន័យចំពោះ Luke Shaw ក្រោយពីបានរិះគន់អជ្ញាកណ្តាល
(BC-99)
Luke Shaw ប្រឈមនឹងការចោទប្រកាន់ពី FA និងអាចជាប់ពិន័យបន្ទាប់ពីការអះអាងថាអជ្ញាកណ្លាលបានសម្រេចចិត្តមិនត្រូវក្នុងអំឡុងពេលប្រកួតរវាង Man Utd និង Chelsea កាលពីម្សិលម៉ិញនេះ។
អជ្ញាកណ្តាល Stuart Attwell ត្រូវបានជំនួយការ VAR លោក Var Chris Kavanagh ធ្វើការកោះហៅឱ្យទៅមើលចំនុចបាល់ប៉ះដៃដោយ Callum Hudson-Odoi ។ តែលោក Attwell បានធ្វើការសម្រេចចិត្តទុកជាមោឃៈនិងមិនបានផ្តល់បាល់ពិន័យ ១១ ម៉ែត្រឱ្យទៅក្រុមបិសាចក្រហម Manchester United ឡើយ។
ខ្សែការពារស្លាបឆ្វេងរបស់អង់គ្លេស Luke Shaw បានធ្វើការរិះគន់ចំពោះការមិនអើពើរបស់អជ្ញាកណ្តាលគ្រប់គ្រងការប្រកួតនេះថាជារឿងមិនត្រឹមត្រូវនិងបានធ្វើឱ្យក្រុមរបស់គេខាតបង់ប្រយោជន៍ដោយគេបាននិយាយយ៉ាងដូច្នេះប្រាប់សារព័ត៌មាន Sky Sports ។
សហព័ន្ធបាល់ទាត់ប្រទេសអង់គ្លេសកំពុងតែគិតគូរពីបញ្ហានេះនឹងអាចចោទប្រកាន់ជាផ្លូវការនៅថ្ងៃស្អែក។ ប្រសិនបើ FA ចេញការពិន័យមែន Luke Shaw អាចធ្វើការតវ៉ាសម្រាលបន្ទុកពីការចោទប្រកាន់នេះវិញបានដែរនៅ៣ថ្ងៃបន្ទាប់។ គួរបញ្ជាក់ថាជំនួបរវាង Chelsea និង Manchester United កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះបានបញ្ចប់ដោយលទ្ធផល 0-0 ។