បើ Barcelona មិនត្រូវការកីឡាករម្នាក់នេះមែន Liverpool នឹងចូលចែរចូវភ្លាម!
(BC-99)
ហង្សក្រហមចង់ពង្រឹងខ្សែប្រយុទ្ធជួរមុខរបស់ខ្លួនដើម្បីប្រជែងយកពានរង្វាន់ជើងឯកក្របខ័ណ្ឌ Premier League របស់ពួកគេហើយវាត្រូវបានគេនិយាយថាលោក Jurgen Klopp នៅតែដក់ចិត្តលើកីឡាករ Barcelona Dembele ដែលធ្លាប់រួមការងារជាមួយគ្នានៅ Borussia Dortmund ។
ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងរកការដោះដូរកីឡាករដោយឥតគិតថ្លៃខណៈដែលកីឡាករបារាំងខាងលើទំនងជាបញ្ចប់កិច្ចសន្យាជាមួយ Barcelona នៅដំណាច់ឆ្នាំនេះ។ ក្រុមអ្នកមានបុណ្យបានចុះហត្ថលេខាយករូបគេកាលពីឆ្នាំ ២០១៧ យកមកជំនួស Neymar ដែលបានចាកចេញទៅកាន់ Paris Saint-Germain ។ប៉ុន្តែការញាំញីដោយរបួសជាបានធ្វើឱ្យកីឡាករវ័យ ២៤ ឆ្នាំរូបនេះបានចាកឆ្ងាយពីក្តីស្រមៃរបស់ខ្លួនដែលចង់ជួយឱ្យ FC Barcelona អាចប្រជែងយកគ្រប់ពានរង្វាន់។
ក្រុមហង្សក្រហម Liverpool មិនមែនជាក្រុមតែមួយដែលចង់ទាញអត្ថប្រយោជន៌ដោយមិនចំណាយលើថ្លៃខ្លួន Dembele នោះទេតែបើយោងតាមសារព័ត៌មានឯទៀតក៏បានអោយដឹងថាក្រុម Newcastle Utd, Manchester City និង Chelsea ក៏ស្ថិតក្នុងចំណោមក្រុមដែលចង់បានកីឡាករម្នាក់នេះដូចគ្នាដែរ។