មុត ខ្លឹមខ្មៅ ម្តាយស្លាប់កាលពីយប់មិញ ខណៈត្រូវប្រកួតនៅសប្តាហ៍នេះ
អ្នកប្រដាល់គុនខ្មែរ មុត ខ្លឹមខ្មៅ ដែលត្រូវប្រកួតមិត្តភាពអន្តរជាតិលើកដំបូងនៅសង្វៀន ស៊ី អ៊ីន ស៊ី ក្នុងសប្តាហ៍ថ្ងៃអាទិត្យ នេះ បែបជាជួបរឿងគួរអោយសោកស្តាយទៅវិញ ពោលគឺម្តាយជាទីស្រលាញ់ របស់គេបានទទួលមរណភាពកាលពីយប់មិញនេះ ។
លោក ឈិត ខ្វាន់ចៃ ដែលគ្រូបង្វឹករបស់កីឡាកររូបនេះបានអោយដឹងថា ម្តាយរបស់ ខ្លឹមខ្មៅ កំពុង រៀបចំធ្វើបុណ្យនៅខេត្តកំពង់ឆ្នាំង ហើយគាត់ឈ្មោះអ្វី ស្លាប់ដោយសារអ្វីលោកមិនទាន់ដឹងច្បាស់ ទេ ដោយសារលោកមិនទាន់ទៅដល់ទីតាំង ។
សូមបញ្ជាក់ថា ក្រោយផ្លាស់ពីក្លិបប្រដាល់អាណាចក្រគុនខ្មែរ មកហាត់នៅក្លិបម្កុដរាជសីហ៍ មុត ខ្លឹមខ្មៅ ឡើងប្រកួតលើកទីមួយនៅ ស៊ី អ៊ិន ស៊ី ដោយត្រូវប្រកួតជាមួយកីឡាករថៃ អមតៈ នៅថ្ងៃអាទិត្យ ទី ១២ សីហា ប៉ុន្តែមិនទាន់ដឹងតើ គេអាច ប្រកួតបានដែររឺយ៉ាងណានោះទេ ៕