
ផល សោភ័ណ្ឌ មុនទៅ Thai Fight ត្រូវឡើងសង្វៀនក្នុងស្រុកពីរប្រកួត
មុនចេញដំណើរទៅប្រកួតក្នុងកម្មវិធី Thai Fight ភូកេត អ្នកលេងកែង ផល សោភ័ណ្ឌ នឹងកំដៅសាច់ដុំ ពីរប្រកួតជាមុនសិនក្នុងទឹកដីកម្ពុជា ពោលគឺនៅល្ងាចនេះគេត្រូវប៉ះថៃមួយប្រកួតនិងនៅថ្ងៃទី ២៧ ខែ មករា មួយប្រកួតទៀត នាសង្វៀន បាយ័ន ។
អ្នកប្រដាល់នៃក្លិបតាឡីដំរីមានរិទ្ធ បញ្ចាក់ថា ការប្រកួតលើកនេះបានត្រៀមខ្លួនល្អពីព្រោះបានដឹងមុនយូរ ថ្ងៃ ហើយការប្រកួតនៅក្នុងស្រុកពីរប្រកួតនេះក៏មិនប៉ះពាល់អីសម្រាប់ការចេញប្រកួតក្រៅដែរពីព្រោះមានចន្លោះពេលវេលាច្រើនពីប្រកួតមួយទៅប្រកួតមួយ ។

ផល សោភ័ណ្ឌ និងដៃគូប្រកួតល្ងាចនេះ
គួររំលឹកថា ផល សោភ័ណ្ឌ ធ្លាប់បរាជ័យក្រោមថ្វីដៃកីឡាករថៃ សែនឆ័យ ម្តងរួចមកហើយកាលពីឆ្នាំ២០១៥ ក្នុងកម្មវិធី Thai Fight នេះ ខណៈនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០១៩ នេះ រូបគេបានវិលទៅសង្វៀនដ៏ធំរបស់ថៃនេះម្តងទៀតដោយអាចនឹងជួប រ៉ាតឆាស៊ីង លើប្រភេទទម្ងន់ ៦៣ គីឡូក្រាម ៕

រ៉ាតឆាស៊ីង និងកីឡាករភូមា