
មកដឹងពីមូលហេតុដែល សុខហ៊ុច ប្រកួតជាប់ៗគ្នា ពិសេសគឺប្រកួតនៅ PNN
បន្ទាប់ពីគេឃើញវត្តមានកីឡាករគុនខ្មែរ មឿន សុខហ៊ុច មានមុខប្រកួតនៅស្ថានីយ៍ទូរទស្សន៍ PNN នៅចុងសប្តាហ៍នេះជាមួយកីឡាករគុនថៃ វី ណៃលេក នៅថ្ងៃអាទិត្យទី២៣ ខែមិថុនា ចុងសប្តាហ៍នេះរួចមក ក៏មានទស្សនិកជនជាច្រើនមានអារម្មណ៍មិនសប្បាយចិត្តចំពោះវត្តមានប្រកួតជាប់ៗគ្នាជារៀងរាល់សប្ហាហ៍ ដោយមានអ្នកគាំទ្រខ្លះនិយាយថា មូលហេតុអ្វីបានជាដាក់ឈ្មោះ សុខហ៊ុច ប្រកួតទៀតហើយ ព្រោះថា ទើបតែសន្លប់ដោយសារកីឡាករ ក្រែង ក្រៃ ថ្មីៗនេះក្នុងកម្មវិធីខារ៉ាបាវ ព្រមទាំងមានសំនួរជាច្រើនទៀតបានចោទសួរប្រធានកីឡា PNN ចំពោះបញ្ហានេះ?។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បន្ទាប់ពីមានប្រតិកម្ម មិនសប្បាយចិត្តដែលអ្នកគាំទ្រគុនខ្មែរឃើញវត្តមានកីឡាករ មឿន សុខហ៊ុច ប្រកួតជាប់ៗគ្នានោះ ប្រធានកីឡា PNN គឺលោក ស្រ៊ឺន ស្រេង ក៏បានចូលឆ្លើយថា តាមពិតទៅ លោកបានចាប់ឈ្មោះកីឡាករ មឿន សុខហ៊ុច ដើម្បីមកប្រកួតនៅ PNN តាំងពី២ខែមុនមកម្លេះ ពោលគឺចាប់ទុកមុន ដោយលោកក៏មិនដឹងថាមានរឿងចឹងកើតឡើងដែរ។
គួរបញ្ជាក់ផងដែរថា កីឡាករ មឿន សុខហ៊ុច កាលពីសប្តាហ៍មុនគឺប្រកួត២លើកជាប់ៗគ្នាក្នុងកម្មវិធីតែមួយ តែស្ថានីយ៍ទូរទស្សន៍ផ្សេងគ្នា ពោលគឺកាលពីថ្ងៃសៅរ៍ទី១៥ ខែមិថុនា រូបគេប្រកួតក្នុងកម្មវិធី ខារ៉ាប៉ាវ នៅCNC លុះស្អែកឡើងក៏មានឈ្មោះប្រកួតជាមួយកីឡាករ ក្រែង ក្រៃ ជាបន្តទៀតនៅ BTV ដោយត្រូវប្រកួតជំនួសកីឡាករ ឡៅ ចន្រ្ទា បន្ទាប់ពីមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
ចំពោះការប្រកួតជាប់ៗគ្នាជារៀងរាល់សប្តាហ៍ សុខហ៊ុច ក៏ធ្លាប់និយាយប្រាប់ក្រុមអ្នកសារព័ត៌មានដឹងដែរថា មូលហេតុដែលរូបគេប្រកួតជារៀងរាល់សប្ហាហ៍នេះ ក៏ដោយសារតែត្រូវការលុយដើម្បីសងធនាគារ ព្រោះរូបគេបានទិញផ្ទះដោយបង់រំលោះ៕