
ត្រឹម២សប្តាហ៍សំបុត្រទស្សនាការប្រកួតពេញមួយរដូវកាលរបស់ Juventus លក់អស់គ្មានសល់
ក្រុមសេះបង្កង់ Juventus បានចេញសេចក្តីថ្លែងការណ៍ថា សំបុត្រទស្សនាការប្រកួតពេញមួយរដូវកាលរបស់ក្លឹបលក់អស់គ្មានសល់ ដោយទទួលបានចំនូលជិត ៣៥លានដុល្លារសហរដ្ឋអាមេរិក។
ការលក់សំបុត្រពីថ្ងៃទី៤ ដល់ ១៨ ខែកក្កដា ២០១៨ សំបុត្រទស្សនាការប្រកួតពេញមួយរដូវកាលរបស់ក្លឹប Juventus នៅកីឡដ្ឋាន Allianz ត្រូវបានលក់អស់ហើយ ដោយក្នុងនោះ ៩៥% គឺជាប្រិយមិត្តដែលទិញសំបុត្រកាលពីរដូវកាលមុន។
សំបុត្រសម្រាប់ទស្សនាពេញមួយរដូវកាលដែលលក់អស់មានចំនួនសរុប ២៩៣០០សំបុត្រ ដែលក្នុងនោះ ដែល២ម៉ឺន៥ពាន់៣រយសំបុត្រជាប្រទេសធម្មតា ហើយ៤ពាន់សំបុត្រទៀតជាប្រភេទ Premiums។
គួរបញ្ជាក់ថា ការលក់អស់សំបុត្រទស្សនាសម្រាប់រដូវកាលនេះអាចមកពីមូលហេតុនៃការមកដល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលទើបផ្ទេរមកពី Real Madrid កាលពីពេលថ្មីៗកន្លងនេះផងដែរ។