លោក ធន់ សុភា ចង់ឲ្យកូនសិស្សរបស់លោក លន បញ្ញា សាកល្បងក្បាច់គុនជាមួយ ហ្វុនលួង
កីឡាករអ្នកប្រដាល់ថៃដែលមានឈាមជ័រជាខ្មែរ ហ្វុង លួង គឺជាអ្នកប្រដាល់មួយរូបដែលមិនទាន់ប្រកួតចាញ់ដៃគូនៅក្នុងទឹកដីស្រុកខ្មែរ ហើយការពីចុងសប្តាហ៍កន្លងទៅក៏ទើបតែប្រកួតឈ្នះកីឡាករ ឡៅ ចិត្រា ដោយពិន្ទុផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជ័យជំនៈមិនទាន់ចាញ់ជាប់ៗគ្នាបែបនេះរបស់ ហ្វុន លួង បានធ្វើឲ្យគ្រូប្រដាល់នៅក្នុងស្រុកខ្មែរជាច្រើនមានបំណងចង់ឲ្យសិស្សរបស់ខ្លួនប្រកួតជាមួយកីឡាករថៃបុរីរាំមួយនេះ ដោយក្នុងនោះលោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់ក្នុងសាលាគុនក្រសួងការពារជាតិ លោកក៏ជាគ្រូម្នាក់ក្នុងចំណោមគ្រូប្រដាល់ជាច្រើនទៀត ក៏ចង់ឲ្យកូនសិស្សរបស់លោកគឺកីឡាករវ័យក្មេង លន បញ្ញា សាកល្បងជាមួយ ហ្វុន លួង ខណៈពេលដែល បញ្ញា មួយរយៈនេះប្រកួតអន្តរជាតិមិនដែលចាញ់ជាប់ៗគ្នាជាច្រើនលើក សូម្បីតែម្ចាស់ខ្សែក្រវ៉ាត់២ ទៅ ៣ គ្រឿងដែលមកប្រកួតលើកមុន ក៏បញ្ញាអាចវ៉ៃឲ្យបោះបង់ការប្រកួតផងដែរ។ ម្លោះហើយទើបលោកគ្រូ ធន់ សុភា យល់ថា ក្នុងចំណោមសិស្សរបស់លោកលើប្រភេទទំងន់ចន្លោះពី៦០ទៅ៦២ គឺមានតែ លន បញ្ញា ម្នាក់គត់ដែលអាចប្រកួតជាមួយ ហ្វុនលួង បាន ។ លោកបន្តថា លន បញ្ញា សមត្ថភាពឡើងជាងមុនដោយគេហ៊ាន ចូលវាយដៃគូនឹងចេញអាវុធបានធ្ងន់ហើយរាងកាយរបស់គេធន់ស្វិតជាងមុន ដូចនេះហើយគេអាចតស៊ូ ជាមួយ ហ្វុនលួង បានដោយបន្ថែមក្បាច់មួយចំនួនទៀតតែប៉ុណ្ណោះ ៕