សោកស្តាយណាស់ Gareth Bale មិនអាចចាកចេញពី Real Madrid បាននោះទេ
ភ្នាក់ងារ Jonathan Barnett របស់ Gareth Bale បានបញ្ចាក់ថា Gareth Bale និងមិនវិលត្រឡប់ទៅចូលរួមជាមួយក្រុមចាស់ Tottenham Hotspur វិញនោះទេ ។
Gareth Bale នៅមិនទាន់អាចយកចិត្តរបស់ Zidane បានទេ ក្រោយពីការប្រកួតដ៏ធំរវាង Real Madrid និង AT.Madrid មិនមានឈ្មោះរបស់ Gareth Bale នោះទេ។
នៅពេលត្រូវបានគេសួរថា តើលោក Jose Mourinho មានចំនាប់អារម្មណ៏លើ Bale ដែររឺទេ?? លោក Barnett បានឆ្លើយថា ទេ។ ដោយឡែកសំរាប់ក្រុមផ្សេងៗទៀតក៏មិនហ៊ានចំណាយកញ្ចប់លុយដ៏ច្រើនដើម្បីទិញ Gareth Bale នោះទេ។
ស្ថានភាពបច្ចុប្បន្នរបស់ Bale នៅពេលនេះនៅតែបង្កើតជាចម្ងល់របស់ប្រិយមិត្ត Real Madrid ដែលចង់ដឹងពីអនាគត់របស់គេ នៅពេលដែលក្លឹបបានចំណាយលុយ ៨៥លានផោនកាលពីឆ្នាំ ២០១៣ ដោយមិនទាន់បានឃើញ Bale បញ្ចេញសមត្ថភាពល្បីរន្ទឺណាមួយនៅឡើយទេ៕