មាន Fan ផ្កាប់ចាន ផ្កាប់ឆ្នាំង របស់ ឌីម៉ា ម្នាក់និយាយថា បើ ឌីម៉ា ប្រកួតចាញ់កីឡាករថៃ ឌិន ណាផូ រូបគេសុខចិត្តដើរស្រាត
ល្ងាចនេះនៅក្នុងកម្មវិធីព្រឹត្តិការណ៍ គោជល់ ឆ្ពោះទៅខេត្តកំពង់ធំ នឹងមានការប្រកួតសុទ្ធតែជាគូជក់ចិត្ត ពិសេសគឺជាជំនួបអន្តរជាតិមិត្តភាពរវាង ឈុត សេរីវ៉ាន់ថង ប្រកួតជាមួយកីឡាករថៃ នឿណាក់ផា និងមួយគូដ៏កក្រើកមួយទៀតគឺជំនួបគ្នារវាង ឃុន ឌីម៉ា ប្រកួតជាមួយកីឡាករបារាំងកាត់ថៃ ឌិន ណាផូ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
មុនការប្រកួតមកដល់នៅល្ងាចនេះដោយធ្វើការផ្សាយផ្ទាល់ម៉ោង៦ល្ងាចនេះ តាមកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ី ស្របពេលដែលការមកថ្លឹងគីឡូម្សិលមិញនេះ ឌិន ណាផូ បានបោះសំដីមើលស្រាល ឌីម៉ា ថា ប្រកួតមិនឈ្នះ ហ្វុនលួង ផង រឿងអីរូបគេត្រូវប្រកួតចាញ់កីឡាករខ្មែរ ហើយ ឌិន ណាផូ ជឿជាក់ថានឹងឈ្នះ ឌីម៉ា ១០០ភាគរយឯណោះ ខណៈដែល ឌីម៉ា មិនហ៊ាននិយាយអ៊ួតដូចកីឡាករថៃម្នាក់នេះទេ ដោយគ្រាន់តែនិយាយយ៉ាងខ្លីថា នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ព្រោះខ្លួនមិនចេះនិយាយអួតដូចគេ។
ជាមួយគ្នានោះ ក៏មាន Fan ផ្កាប់ចាន ផ្កាប់ឆ្នាំង របស់ ឌីម៉ា បានចូលមកនិយាយគាំទ្រកីឡាករខ្មែរ ឃុន ឌីម៉ា ថា ប្រសិនបើ ឃុន ឌីម៉ា ប្រកួតចាញ់កីឡាករថៃ ឌិន ណាផូ រូបគេសុខចិត្តដើរស្រាតពី CTN ទៅកាន់វត្តភ្នំ។ មើលហើយ admin ពិតជាហួច៧០ដល់៨០និងពាក្យសំដីរបស់បុរសម្នាក់នេះ។ ដូច្នេះយើងនឹងចាំតាមដានទស្សនាល្ងាចនេះទាំងអស់គ្នា ផ្សាយផ្ទាល់នៅCNC ម៉ោង៦ល្ងាចនេះ៕