
ត្រឹមរយៈពេលមួយថ្ងៃសោះមនុស្ស៣នាក់ក្នុងមជ្ឈដ្ឋានកីឡាបាល់ទាត់បានស្លាប់បាត់បង់ជីវិត
(BC-99)
ជិវិតមនុស្សដែលកើតមកហើយរមែងតែងតែស្លាប់លាចាកលោកនេះទៅវិញដោយមិនមានការកំណត់ទុកជាមុនឡើយ។ ផែនដីវឹលមិនទាន់បានមួយជុំស្រួលបួលផង មច្ចុរាជបានផ្តាច់យកជីវិតមនុស្ស៣នាក់ដែលពាក់ពន្ធ័ជាមួយបាល់ទាត់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Horacio Sala ដែលជាឪពុកបង្កើតរបស់កីឡាករ Emiliano Sala បានចែកឋានទៅតាមកូនប្រុសរបស់ខ្លួនក្នុងវ័យ៥៨ឆ្នាំដោយសារជំងឺបេះដូងកាលពីថ្ងៃសុក្រកន្លងទៅនេះ។ ការមិនអាចទទួលយកបាននូវមរណភាពកូនប្រុសសំណព្វចិត្តដោយឧបត្តិហេតុធ្លាក់យន្តហោះកាលពី៣ខែមុនបានធ្វើអោយលោក Horacio ធ្លាក់ខ្លួនឈឺរហូតដល់បាត់បង់ជីវិតទៅតាមកូនរបស់ខ្លួន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Papy Faty ដែលជាកីឡាករបាល់ទាត់របស់ក្លិប Melanti Chiefs ប្រទេសបូរុនឌីគឺជាបុគ្គលទី២ក្នុងមជ្ឈដ្ឋានបាល់ទាត់ដែលបានបាត់បង់ជីវិតកាលពីថ្ងៃម្សិលម៉ិញនេះដែរ។ នៅអំឡុងពេលដែលរូបគេកំពុងតែជួយក្រុមប្រកួតជាមួយគូប្រជែង Green Mamba។ ប្រកួតបានត្រឹមតែ១៥នាទី Papy Faty ដែលមានវ័យ២៨ឆ្នាំនេះក៏បានដួលស្លាប់នៅលើទីលានតែម្តង។ សហព័ន្ធបាល់ទាត់ប្រទេស បូរុនឌី បានចេញសេចក្តីប្រកាសអំពីមូលហេតុនៃការបាត់បង់ជីវិតគឺបណ្តាលមកពីបញ្ហាផ្លូវដង្ហើម។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកអតិតវិរបុរសរបស់ហង្សក្រហម Liverpool លោក Tommy Smith បានលារចាកលោកក្នុងវ័យ៧៤ឆ្នាំក្នុងអំឡុងពេលដែលគាត់កំពុងតែសម្រាន្តកាលពីថ្ងៃសុក្រម្សិលម៉ិញនេះដែរ។ ការបាត់បង់ជីវិតរបស់លោកតា Tommy ត្រូវបានក្រុម Liverpool ធ្វើការគោរពវិញ្ញាណខ័ន្ឋមុនពេលដែលពួកគេប្រកួតយកឈ្នះ Huddersfield Town ដោយលទ្ធផល៥-០។