Manchester United ព្រមព្រៀងលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយ Jadon Sancho ហើយ ខណៈ Dortmund នៅបន្តទារតម្លៃខ្ពស់ដដែល
ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាបានឈានដល់កិច្ចព្រមព្រៀងលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើ Jadon Sancho ដើម្បីមកកាន់ទឹកដី Old Trafford ហើយនៅរដូវក្តៅនេះ។
ក្រុមរបស់លោក Ole Gunnar Solskjaer ត្រៀមកញ្ចប់ទឹកដីប្រាក់៨៥លានអឺរ៉ូសម្រាប់តម្លៃកីឡាករអង់គ្លេសជាមួយនឹងកុងត្រារហូតដល់ឆ្នាំ២០២៦ យ៉ាងណាក្តី Borussia Dortmund បានទាមទារតម្លៃ៩៥លានអឺរ៉ូលើតម្លៃរបស់កីឡាករខ្លួន បើទោះបីជាភាគីទាំង២បានព្រមព្រៀងកិច្ចសន្យាផ្ទាល់ខ្លួនក្តី។
គួរឱ្យដឹងថា រឿងរ៉ាវជុំវិញនៃការដោះដូរកីឡាកររវាង Manchester United និង Jadon Sancho បានកើតឡើងរយៈពេលប៉ុន្មានរដូវកាលមកហើយ ប៉ុន្តែមិនទាន់ចេញជាផ្លែផ្កាអ្វីនោះទេ ខណៈប្រិយមិត្តនៅកម្ពុជាយើងក៏បានដាក់ចំណងជើងឱ្យផងដែរថា “ដំណើរជីវតិនាង Sancho”។