ចាប់ពី World Cup 2026 តទៅ អាស៊ីទទួលបាន៨កៅអីកន្លះ
យោងតាមសារព័ត៌មាន Goal ចេញផ្សាយនៅថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ ចាប់ពី FIFA World Cup 2026 តទៅ អាស៊ីនឹងមាន ៨កៅអីកន្លះដើម្បីចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏ធំមួយនេះ។ មានន័យថា ៨ក្រុមអាចចូលវគ្គចែកពូលដោយស្វ័យប្រវត្តិ និងមួយក្រុមទៀតឆ្លងកាត់វគ្គ play-off អន្តរទ្វីប។
ការកើនឡើងចំនួនក្រុមសម្រាប់ អាស៊ីនេះក៏ដោយសារតែ កៅអីសរុបក្នុងជុំចុងក្រោយ (Final Rounds) ត្រូវបាន បង្កើនពី៣២ក្រុមទៅ៤៨ក្រុម។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA World Cup 2026 នឹងធ្វើឡើងនៅ៣ប្រទេស គឺកាណាដា អាមេរិក និងម៉ិកស៊ីចកូ៕