អេ ភូថង ប្រមូលកូន៣នាក់រួមជាមួយគុនខ្មែរជាច្រើនទៅប្រកួតនៅប្រទេសថៃ
នាថ្ងៃទី ៩ និង ១០ ខែ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះគុនខ្មែរជាច្រើនរូបនឹងធ្វើការប្រកួតនៅទឹកដីប្រទេសថៃ ក្រោមការដឹកនាំរបស់លោកគ្រូ អេ ភូថង ដោយក្នុងចំណោមកីឡាករគុនខ្មែរ ទាំងអស់នោះមានកូនប្រុស ស្រីរបស់លោក អេ ភូថង ចំនួន ៤ នាក់ ដែលត្រូវប្រកួតនៅសង្វៀន Super Champ និង Muay Hardcore នាប្រទេសថៃ ។
កូន៣នាក់របស់អតីតអ្នកប្រដាល់គុនខ្មែររួមមាន អេ ព្រីយ៉ានុត អេ ខាំឈិតភូថង អេ អាំម៉ារិនភូថង ចំណែកកីឡាករគុនខ្មែរផ្សេងៗទៀតរួមមាន ធឿន ធារ៉ា, បាង កាយ៉ាក់, ឡុង ណារ័ត្ន ,មុត ខ្លឹមខ្មៅ ,វុន អុក ,ឆ័យ សារ៉ា ,ចាន់ វ៉ារិទ្ធ ដែលត្រូវប្រកួតនៅថ្ងៃទី ៩ និង ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ។
សូមបញ្ជាក់ថា កន្លងមកលោក អេ ភូថង ធ្លាប់ដឹកនាំកីឡាករគុនខ្មែរច្រើនរូបទៅប្រកួតនៅទឹកដីថៃរួចមកហើយកាលពីអំឡុងខែ មិថុនា ឆ្នាំ ២០១៩ នេះដោយមាន យ៉េន ឌីណា, រិទ្ធ ភូលូ , ព្រឿង សុជាតិ , កំពែង ខ្មៅ , ហ៊ីម សេរី, ទិត្យ សុវណ្ណគិរី និង វ៉ាន់ វឿន ៕