
ចុមយក្ស! ដៃគូ ឡៅ ចិត្រា សប្តាហ៍នេះជាម្ចាស់ខ្សែក្រវាត់៤គ្រឿងមកពីឡាវ

ឃុនឆាង ស៊ីតគ្រូលែ និង ឡៅ ចិត្រា
ឡៅ ចិត្រា ដែលជាកីឡាករមកពីសាលាគុនឆ័ត្រយោង៩១១ នឹងត្រូវបង្ហាញវត្តមានប្រកួតក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៤ ជាមួយនិងកីឡាករឡាវ ឃុនឆាង ស៊ីតគ្រូលែ។ បើតាមការឲ្យដឹងផ្ទាល់ពីសំណាក់លោកគ្រូលែ បានអួតថា កូនសិស្សរបស់លោកដែលនឹងប្រកួតជាមួយកីឡាករគុនខ្មែរនាថ្ងៃអាទិត្យស្អែកនេះ គឺជាម្ចាស់ខ្សែក្រវ៉ាត់៤គ្រឿង ក្នុងនោះ ឃុនឆាង ស៊ីតគ្រូលែ ខ្សែក្រវាត់ដំបូងគឺទៅប្រកួតដណ្តើមបាននៅប្រទេសឥណ្ឌូនេស៊ី ខ្សែក្រវាត់ទី២និងទី៣ ប្រកួតបានក្នុងទឹកដីប្រឡាវខ្លួនឯង ក្នុងកម្មវិធី Lao Fight (ឡាវ ហ្វៃ) លើប្រភេទទំងន់៦១និង៦២គីឡូក្រាម ហើយខ្សែក្រវ៉ាត់ទី៤របស់គេ គឺទៅប្រកួតដណ្តើមបានក្នុងទឹកដីប្រទេសថៃតែម្តង។ ដូច្នេះលោកជឿជាក់ថា ជ័យជំនះនៅថ្ងៃស្អែកនេះនឹងក្លាយជាជ័យជំនះកូនសិស្សរបស់លោក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

លោក គ្រូលែ
គួរបញ្ជាក់ថា ឡៅ ចិត្រា ក៏ជាម្ចាស់ខ្សែក្រវ៉ាត់១គ្រឿងផងដែរ ហើយទោះបីជារូបគេមិនអាចដណ្តើមបានជ័យជំនះក្នុងកម្មវិធី ONE នៅក្រៅប្រទេស តែសម្រាប់ការប្រកួតក្នុងទឹកដីខ្លួនឯងវិញ ចិត្រា ប្រកួតបានល្អណាស់។ ដូចនេះយើងនឹងរង់ចាំមើលទាំងអស់គ្នាថា តើការប្រកួតរវាងកីឡាករគុនខ្មែរ ឡៅ ចិត្រា និង ឃុនឆាង ស៊ីតគ្រូលែ មកពីប្រទេសឡាវ អ្នកណានឹងទទួលបានជ័យជំនះ។ ជាមួយគ្នានេះក៏មានការប្រកួតគូសន្សំពិន្ទុ ISI Palm ចំនួន២គូផ្សេងទៀតដែរ គឺកីឡាករ សុខ សាវិន ត្រូវវិលទៅជួប ភិតងិនថង(ថៃ) និង លីភា ត្រូវវិលទៅជួប ប្រាប ស ថេបភិថាក់(ថៃ) ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១១ព្រឹកតទៅក្នុងសង្វៀន CNC៕

លោក គ្រូលែ និង ឃុនឆាង ស៊ីតគ្រូលែ សំភាសន៍

ឃុនឆាង ស៊ីតគ្រូលែ និង លោក ហេង សារ៉េត